Connect with us

សេដ្ឋកិច្ច

អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អបុណ្យចូលឆ្នាំខ្មែរ កំពុងតែមានតម្រូវការខ្ពស់

បានផុស

នៅ

អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អសម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ កំពុងមានតម្រូវការខ្ពស់ ខណៈមានព្រឹត្តិការណ៍សង្ក្រាន្ត និងបុណ្យចូលឆ្នាំខ្មែរ ក៏នឹងឈានជិតចូលមកដល់នាពាក់កណ្តាលខែមេសាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាក់ សេងហុង អាជីវករលក់សម្ភារតុបតែងលម្អសម្រាប់បុណ្យចូលឆ្នាំខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា ប៉ុន្មានថ្ងៃនេះ លោកសង្កេតឃើញមានអតិថិជន និងម៉ូយប្រចាំរបស់លោក បានមករកទិញសម្ភារៈសម្រាប់តុបតែងលម្អ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ យ៉ាងច្រើនកុះករ។

លោក បន្តថា ក្នុងចំណោមអតិថិជនទាំងអស់នោះ ភាគច្រើន មានតម្រូវការខ្លាំងទៅលើសម្ភារៈដូចជា៖ មួកស្លឹកត្នោត អង្គុញ ក្អម និងគោមសម្រាប់តាំងលម្អ ដើម្បីយកទៅតុបតែងផ្ទះ និងរៀបចំសង្ក្រាន្តផ្សេងៗតាមអង្គភាព និងសាលារៀន ជាដើម។ លោក ហាក់ សេងហុង ប្រាប់ឱ្យដឹងទៀតថា ក្នុងមួយថ្ងៃ លោកអាចលក់សម្ភារទាំងនេះ បានជាង៣០០ ទៅតាមប្រភេទនីមួយៗ ដោយមិនរាប់បញ្ចូលជាមួយគ្នា នោះឡើយ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងធ្វើការប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសាខាងមុខនេះ ដែលរាល់ពលរដ្ឋកម្ពុជានឹងធ្វើការជួបជុំក្រុមគ្រួសារនាស្រុកកំណើតរៀងៗខ្លួន និងដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស។

អ្នកស្រី ធានី អ្នកលក់សម្ភារតុបតែងលម្អ ម្ដុំវិទ្យាល័យបាក់ទូក ​ប្រាប់ឱ្យដឹងដែរថា សម្រាប់ចុងខែមីនានេះ ឃើញថា មានអតិថិជនត្រូវការសម្ភារផ្សេងៗដែលទាក់ទងនឹងបុណ្យចូលឆ្នាំខ្មែរ និងសម្រាប់ព្រឹត្តិការណ៍សង្រ្កាន្ត តាមសាលារៀន ឬសាកលវិទ្យាល័យ។

អ្នកស្រី បន្តថា ក្នុងមួយថ្ងៃ អ្នកស្រី លក់សម្ភារៈតុបតែងលម្អទាំងនេះ បានប្រមាណរាប់រយគូ ក្នុងនោះមានដូចជា៖ គោម ក្អម ខ្សែពួរ និងអក្សរសួស្ដីឆ្នាំថ្មី ជាដើម។

យ៉ាងណាមិញ លោក សរ សុខហេង អ្នកលក់សម្ភារតុបតែងលម្អ ក្នុងផ្សារអូរឫស្សី ក៏បានប្រាប់ឱ្យដឹងដូចគ្នាដែរថា សម្រាប់ឆ្នាំ មិនខុសគ្នាប៉ុន្មានពីឆ្នាំមុនៗ ឃើញថាសម្បូរអតិថិជន និងម៉ូយៗ​ មកទិញសម្ភារតុបតែងលម្អ ដើម្បីយកទៅតាំងលម្អគេហដ្ឋាន និងខ្លះទៀតក៏យកទៅលក់បន្តតាមបណ្ដាខេត្តផ្សេងៗ ជាដើម៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម