ព័ត៌មានជាតិ
សភាពាណិជ្ជកម្មកម្ពុជា-ក្រុមហ៊ុន កូដីងហ្គេត ចុះ MOU បណ្ដុះបណ្ដាលជំនាញឌីជីថល ក្នុងវិស័យ SMEs
សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជីបានចុះ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញឌីជីថលដល់សហគ្រាសធុនតូច និងមធ្យម(SMEs)» ដើម្បីពង្រឹងសមត្ថភាពបនែ្ថមទៀតដល់ម្ចាស់សហគ្រាសទាំងឱ្យធ្វើការស្វែងយល់និងចេះទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើមុខជំនួយរបស់ខ្លួន។

ការអនុស្សរណៈរួមគ្នានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ក្នុងគោលបំណង ផ្ដល់នូវចំណេះដឹងឌីជីថលតាមរយៈវគ្គបណ្ដុះបណ្ដាលនានា ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីការធ្វើអាជីវកម្មដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា។
មិនតែប៉ុណ្ណោះ តាមរយៈ MOU នេះ ក៏នឹងជំរុញឱ្យមានភាពប្រសើរឡើងនូវផលិតភាព និងលើកកម្ពស់ការប្រកួតប្រជែងសម្រាប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ព្រមទាំង ជាការលើកកម្ពស់សមត្ថភាព និងការអនុវត្តបច្ចេកវិទ្យាឌីជីថលថ្មីៗ ដល់សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ដែលជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រើប្រាស់ជំនាញឌីជីថលក្នុងការដឹកនាំ និងប្រតិបត្តិការអាជីវកម្មរបស់ពួកគេផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ