Connect with us

ព័ត៌មានអន្ដរជាតិ

ថៃកំណត់គោលដៅទម្លាក់អតិរេកពាណិជ្ជកម្មជាមួយ​អាមេរិកមកត្រឹម ២០ ប៊ីលាន​ដុល្លារ

បានផុស

នៅ

មន្ត្រីក្រសួងឧស្សាហកម្មថៃ បាននិយាយ​នៅ​ថ្ងៃសុក្រថា ​ថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្ម​​ជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ ​ប៊ីលានដុល្លារ តាមរយៈការបង្កើន​ការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិក ​ក្នុងជំហាន​បញ្ចៀសពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់​ថៃកាលពីឆ្នាំមុន ដោយរួមចំណែក ១៨,៣ ភាគរយ នៃការនាំចេញសរុប ឬ​ប្រមាណ ៥៤,៩៦ ប៊ីលានដុល្លារ។ ​

ប្រធានការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មនៃក្រសួងឧស្សាហកម្ម លោក Passakorn Chairat មិនបានកំណត់ពេលវេលាសម្រាប់ការកាត់បន្ថយអតិរេកពាណិជ្ជកម្ម​ទេ ប៉ុន្តែបានប្រាប់សន្និសីទខ្លីមួយថា រដ្ឋាភិបាលនឹងបង្កើនការនាំចូលផលិតផលកសិកម្ម ដូចជាពោត សណ្តែកសៀង និងអេទីឡែន ដែលអាចប៉ះពាល់ដល់ផលិតផលក្នុងស្រុក។

ក្រសួងពាណិជ្ជកម្មបាននិយាយថា ថៃមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកចំនួន ៣៥,៤ ប៊ីលានដុល្លារកាលពីឆ្នាំមុន ​ប៉ុន្តែ​សហរដ្ឋអាមេរិក​និយាយថា​ ខ្លួន​មាន​ឱនភាពពាណិជ្ជកម្ម​ជាមួយ​ថៃរហូតដល់ ៤៥,៦ ប៊ីលាន​ដុល្លារ។ ​

លោក Passakorn បាននិយាយថា រដ្ឋាភិបាលថៃបានពិភាក្សាអំពីការរៀបចំយុទ្ធសាស្ត្រ ដើម្បីដោះស្រាយ​វិធានការពន្ធរបស់សហរដ្ឋអាមេរិក។ លោកបាន​ប្រាប់រ៉យទ័រ​ថា​៖ «ព័ត៌មាននេះ ត្រូវបានចែករំលែកនៅឯកិច្ចប្រជុំមួយនៅថ្ងៃនេះ»។

គួរគូសបញ្ជាក់ថា លោក ត្រាំ កន្លងមក បាន​ព្រមាន​ដាក់ពន្ធលើប្រទេស​ផ្សេងៗ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក​។ ពន្ធឱ្យស្មើគ្នារបស់លោក គ្រោង​នឹង​ចូលជាធរមាន​នៅថ្ងៃទី ២ មេសា នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម