ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍
តម្លៃប្រេងអន្តរជាតិសម្រាប់ការបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ បានធ្លាក់ចុះតិចតួច ជុំវិញក្ដីបារម្ភនៃវិបត្តិសេដ្ឋកិច្ចសកលដោយសារតែគោលនយោបាយពន្ធ ប៉ុន្តែបានកើនឡើងក្នុងអត្រាជួញដូរប្រចាំសប្ដាហ៍ ដោយសារតែការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកលើការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៤០ សេន ឬ ០,៥ ភាគរយ ដោយបញ្ចប់ការជួញដូរនៅ ៧៣,៦៣ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ៥៦ សេន ឬ ០,៨ ភាគរយ ដោយបិទការជួញដូរនៅ ៦៩,៣៦ ដុល្លារ/បារ៉ែល។
វិធានការពន្ធឆ្លើយតបឱ្យស្មើគ្នារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចូលជាធរមាននៅសប្ដាហ៍ក្រោយ ដោយបង្កើនភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម ដែលជំរុញក្ដីបារម្ភពីវិបត្តិសេដ្ឋកិច្ចសកលក្នុងចំណោមអ្នកវិនិយោគ។
យ៉ាងណាមិញ ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើង ១,៩ ភាគរយ ខណៈប្រេងម៉ាក WTI បានកើនឡើង ១,៦ ភាគរយ។ ក្រោយធ្លាក់ចុះទាបក្នុងរយៈពេលជាច្រើនខែកាលពីប៉ុន្មានសប្ដាហ៍មុន ពេលនេះ តម្លៃ Brent បានស្ទុះងើបឡើងវិញប្រមាណ ៧ ភាគរយ និង WTI ជាង ៦ ភាគរយ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង