ព័ត៌មានជាតិ
គិតគូរហ្មត់ចត់ប្រព័ន្ធរំដោះទឹក នៅព្រលានតេជោ បង្ការការជន់លិចពីការប្រែប្រួលអាកាសធាតុ
អាកាសយានដ្ឋានអន្តរជាតិតេជោដែលចំណាយទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារ មានការសិក្សាយ៉ាងច្បាស់លាស់លើការរៀបចំប្រព័ន្ធរំដោះទឹកនៅក្នុងព្រលាន ដើម្បីការពារការជន់លិចដោយសារការប្រែប្រួលអាកាសធាតុ។
លោក ខាន់ ឃីសាន សមាជិកគណៈកម្មការដឹកនាំគម្រោង និងប្រធានវិស្វករគម្រោងអភិវឌ្ឍអាកាសយានដ្ឋានតេជោអន្តរជាតិបានថ្លែងថា ការងារបច្ចេកទេសពាក់ព័ន្ធអាកាសយានដ្ឋានតេជោអន្តរជាតិ គឺអ្នកឌីហ្សាញបានគិតគូរយ៉ាងហ្មត់ចត់លើការរៀបចំប្រព័ន្ធរំដោះទឹក។ ប្រព័ន្ធរំដោះទឹក មានការការសាងសង់ប្រព័ន្ធលូនៅខាងក្នុង រួមទាំងសង់ទំនប់ព័ទ្ធជុំវិញ។

តាមរយៈការសាងសង់ទំនប់ព័ទ្ធជុំវិញ អាចការពារទឹកហូរពីក្រៅចូលក្នុងព្រលាន ខណៈក្នុងព្រលានបានសាងសង់ស្ថានីយបូមទឹកខ្នាតធំៗចំនួន ២ ដែលមានសមត្ថភាពអាចបូមទឹកបញ្ចេញបានប្រមាណ ២០ ម៉ឺនម៉ែត្រគីបក្នុងមួយម៉ោង ហើយក៏នឹងមានការសាងសង់ស្ថានីយបន្ថែមទៀត តាមតម្រូវការជាក់ស្តែង។ លោក ខាន់ ឃីសាន បន្ថែម។
ដោយសារគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាគម្រោងអភិវឌ្ឍរយៈពេលវែង លោក ខាន់ ឃីសាន បានបញ្ជាក់ថា ក្រុមអ្នកឌីហ្សាញបានគិតគូរសម្រាប់ប្រតិបត្តិការដល់ ១ ០០០ ឆ្នាំ ហើយគ្រប់ផ្នែកត្រូវតែដំណើរការដោយរលូន៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?