Connect with us

សេដ្ឋកិច្ច

គម្រោងសាងសង់ស្ពានលេខ ៣១ ស្រុកស្អាង រួចរាល់មុនចូលឆ្នាំខ្មែរ

បានផុស

នៅ

គម្រោងសាងសង់ស្ពានលេខ៣១ ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នឹងបញ្ចប់ការសាងសង់ ហើយដាក់​ឱ្យដំណើរ​ការមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យការងារជួសជុលសាងសង់ស្ពានលេខ៣១ ខណៈការសាងសង់សម្រេចបាន ៧០ ភាគរយ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលំណងពិនិត្យវឌ្ឍនភាពការងារ និងជំរុញការសាងសង់ឱ្យរួចរាល់​មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ ដើម្បីសម្រួលការងារធ្វើដំណើរ និងដឹកជញ្ជូនកសិផល​របស់​បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម