ព័ត៌មានជាតិ
មេ ARDB អំពាវនាវឱ្យកសិករត្រៀមខ្លួនទប់ទល់ការប្រែប្រួលអាកាសធាតុ
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអំពាវនាវឱ្យប្រជាកសិករត្រៀមចំខ្លួនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន ដើម្បីបន្តនិរន្តភាពនៃដំណើរការផលិតស្បៀងអាហារ ខណៈការប្រៃប្រួលអាកាសធាតុបានក្លាយប្រធានបទពិបាករបស់កសិករទូទៅ។

នៅក្នុងសុន្ទរកថានាសន្និសីទលើកទី៥ ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តភាព ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ៖ នវានុវត្តន៍ និងបរិវត្តកម្មអាហារប្រកបដោយបរិយាបន្ន នៅសណ្ឋាគារកាំបូឌីាយ៉ា រាជធានីភ្នំពេញ លោក កៅ ថាច ថា ARDB ដែលជាធនាគារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដើរតួយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងលើកកម្ពស់ដំណើរផលិតចំណីអាហាររបស់កសិករកម្ពុជា តាមរយៈការផ្តល់ឥណទានពិសេស ដែលមានទឹកប្រាក់សរុបជិត៥០០លានដុល្លារ ក្នុងនោះមានឥណទានប្រមាណ២៤០ លានដុល្លារដល់វិស័យស្រូវអង្ករ សម្រាប់កសិករយកទៅប្រើប្រាស់ជាទុនបង្វិល និងជាទុនវិនិយោគ។
លោកថា៖« ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យធនធានកម្ររបស់កម្ពុជារឹងរិតតែកម្រថែមទៀត ដោយធ្វើឲ្យប្រជាកសិករមិនអាចផលិតបាលនូវទិន្នកផលកសិក្មឱ្យបានខ្ពស់ ដូចទម្លាប់ពួកគាត់ធ្លាប់ទទួលបាននាពេលកន្លងមក»។
លោកក៏បានលើកឡើងដំណើរការផលិតស្បៀងអាហារថា ជា ធនធានកម្រ ព្រោះការប្រែប្រួលអាកាសធាតុកំពុងតែបង្កផលប៉ះពាល់ផលអាក្រក់មកលើវិស័យកសិកម្ម ដោយធ្វើឱ្យកសិករពិបាកក្នុងការផលិតកសិផលនានា ដូចជាវិបាកមកលើដំណើរការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់មនុស្សទូទៅ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) បណ្ឌិត ម៉ី កល្យាណ បានអះអាងថា ប្រព័ន្ធកសិកម្មកម្ពុជាកំពុងផ្លាស់ប្តូរ និងធ្វើដំណើរឆ្ពោះទៅរកការផលិតចំណីអាហារដែលមានស្តង់ដារខ្ពស់ ហើយមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ។
បណ្ឌិត ម៉ី កល្យាណ បានលើកឡើងថា ចក្ខុវិស័យ វែងឆ្ងាយរបស់កម្ពុជាក្នុងវិស័យកសិកម្ម គឺសំដៅធ្វើយ៉ាងណាឱ្យវិស័យកសិកម្មកម្ពុជាឈានឆ្ពោះទៅការផលិតចំណីអាហារមួយដែលមានស្តង់ដារខ្ពស់ និងមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ។ ការណ៍នេះ ទាមទារឱ្យអ្នកពាក់ព័ន្ធនានា នៅក្នុងប្រព័ន្ធខ្សែសង្វាក់ ប្រកាន់ខ្ជាប់ ជាចក្ខុវិស័យរួម ធ្វើការងាររួមគ្នា និងសហការសម្របសម្រួល ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ សម្រួលអាជីវកម្មរបស់ពួកគេ និងបង្កើតទំនាក់ទំនងល្អក្នុងសង្គម»។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា «យើងត្រូវតែដាក់បញ្ចូលនូវ លក្ខខណ្ឌ ESG ទៅក្នុងប្រព័ន្ធផលិតកម្មរបស់យើង។ យើងក៏ត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពន្យល់ពីគំនិតនេះជាភាសាខ្មែរ ដោយងាយយល់ និងសាមញ្ញដល់កសិករទាំងអស់របស់យើង ដែលជាជនជាតិខ្មែរ»។
លោកកៅ ថាច បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រៃប្រួលអាកាសធាតុបានធ្វើឱ្យប្រជាកសិករខ្មែរពិបាកទាយទុកបាននូវរដូវភ្លៀង និងរដូវប្រាំង ជាពិសេសការឡើងកម្តៅបានធ្វើឲ្យការចិញ្ចឹមសត្វ និងការដាំដំណាំជួបការលំបាកថែមទៀត។

«ឆ្លើយតបនឹងបញ្ហាប្រឈមដូចបានលើកឡើងខាងលើ និងដើម្បីជំរុញអត្រាកំណើនផលិតផលកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាបន្ន ដែលផ្លល់នូវផលិតផលមានគុណភាពខ្ពស់ មានសុវត្ថិភាពខ្ពស់ និងអាហារុបត្ថម្ភសម្រាប់ការបំពេញតម្រូវការក្នុងស្រុក និងការនាំចេញ ឯកឧត្តមបណ្ឌិតប្រតិភូ បានស្នើឲ្យសហព័ន្ធស្រូវអង្ករ ក៏ដូចជាក្រុមហ៊ុន សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ រួមបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមលើវិស័យកសិកម្ម និងសន្តិសុខស្បៀង ក៏ដូចជាបញ្ហានៃការប្រែប្រួលអាកាសធាតុព្រមទាំងចូលរួម និងលើកកម្ពស់ការរីកលូតលាស់នៃវិស័យស្បៀងអាហាររបស់កម្ពុជា»។ នេះបើយោងតាមការថ្លែងរបស់លោក កៅ ថាច៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ