សេដ្ឋកិច្ច
មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យកសិករ ចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដើម្បីរក្សាស្ថិរភាពតម្លៃកសិផល។

លោក ឃឹម ហ្វីណង់បានបញ្ជាក់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ថា មិនថាសម្រាប់ដំណាំម្រេច ស្វាយចន្ទី ស្រូវ ឬបន្លែចម្រុះ សហគមន៍កសិកម្មទំនើបគឺជាយន្តការដែលផ្តល់ទំនុកចិត្តខ្ពស់ ដល់ទាំងបងប្អូនកសិករ និងទាំងក្រុមហ៊ុនដៃគូដែលធ្វើអាជីវកម្មនៅក្នុងវិស័យកសិកម្ម។
តាមរយៈការគាំទ្រខាងផ្នែកដើមទុន បច្ចេកទេស ទីផ្សារ និងការគ្រប់គ្រងច្បាស់លាស់ សហគមន៍កសិកម្មទំនើបតភ្ជាប់តួអង្គទាំងពីរប្រកបដោយប្រសិទ្ធភាព តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលមានក្រសួងកសិកម្មជាអ្នកសម្របសម្រួលដោយផ្ទាល់។

លោក ឃឹម ហ្វីណង់ថ្លែងថា៖ «សម្រាប់បងប្អូន ដែលជាកសិករ សូមឱ្យបងប្អូនយល់ថា ឥឡូវនេះ យើងមានសហគមន៍កសិកម្មទំនើប ដែលអាចមានលទ្ធភាពផ្ដល់ភាពច្បាស់លាស់ជូនបងប្អូន មិនដូចពេលដែលបងប្អូនធ្វើការដាំដុះដោយខ្លួនឯងទេ ពេលដែលបងប្អូននៅលក្ខណៈតូចៗ ជាលក្ខណៈគ្រួសារ បងប្អូនទទួលយកហានិភ័យពីទីផ្សារទាំងស្រុង ដាំហើយមិនច្បាស់ទីផ្សារតម្លៃប៉ុន្មាន លក់នៅឯណាទេ គេឱ្យប៉ុន្មានភាគច្រើនយើងទទួលយក តែឥឡូវយើងមានសហគមន៍កសិកម្មទំនើប គឺយើងដោះបញ្ហាបានច្រើនដោយសារតែយើងដឹងតម្លៃទីផ្សារមួយច្បាស់លាស់ យើងមានការគាំពារពីទីផ្សារ ចឹងយើងមិនរងហានិភ័យដូចពេលដែលយើងនៅរៀងខ្លួនទេ»។
លោក ឃឹម ហ្វីណង បន្ថែមថា៖ «សម្រាប់ក្រុមហ៊ុនដែលចង់ទិញម្រេច ឬកសិផលផ្សេងៗ គឺបច្ចុប្បន្នយើងមានសហគមន៍កសិកម្មទំនើបដែលនិយាយម៉ាត់ណាម៉ាត់ហ្នឹង ចរចារជាមួយសហគមន៍ ចរចារបានចុះហត្ថលេខាងហើយ យើងនឹងបំពេញកាតព្វកិច្ចរបស់យើង ១០០% បើសិនជាមានតួអង្គណាខូច នៅក្នុងពេលធ្វើកិច្ចសន្យានេះ ក្រសួងនឹងដើរតួនាទីជាអាជ្ញាកណ្ដាលដោះស្រាយបញ្ហា មិនថាក្រុមហ៊ុន ឬសហគមន៍ជាអ្នកខូច ក្រសួងដឹងតែកាន់ញញួ ដើម្បីរឹតបន្តឹងវិន័យ»៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី