ព័ត៌មានអន្ដរជាតិ
ប្រាក់ចំណូល Huawei កើនដល់ជិត ១២០ ប៊ីលានដុល្លារ ឆ្នាំមុន
ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានរាយការណ៍ពីកំណើនប្រាក់ចំណូលជិតដល់កម្រិតកំណត់ត្រា ប្រមាណជិត ១២០ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤ ដែលជំរុញដោយកំណើនអាជីវកម្មទូរគមនាគមន៍ និងទំនិញសម្រាប់អ្នកប្រើប្រាស់។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទ។

ក្រុមហ៊ុន Huawei បានរាយការណ៍ថា ប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២៤ នៃ ៨៦២,១ ប៊ីលានយន់ចិន (១១៨,២ ប៊ីលានដុល្លារ) ដោយកើនឡើង ២២,៤ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។ នេះគឺជាតួលេខប្រាក់ចំណូលខ្ពស់បំផុតទី ២ របស់ក្រុមហ៊ុន ធៀបនឹងកំណត់ត្រា ៨៩១,៤ ប៊ីលានយន់ នៅឆ្នាំ ២០២០។
យ៉ាងណាមិញ ប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះមកនៅត្រឹម ៦២,៦ ប៊ីលានយន់ ឬប្រមាណ ២៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ដោយក្រុមហ៊ុនអះអាងថា វាបណ្ដាលមកពីកំណើននៃការវិនិយោគរបស់ក្រុមហ៊ុន។

គួរគូសបញ្ជាក់ថា នាពេលកន្លងមក ក្រុមហ៊ុន Huawei ព្យាយាមសម្របអាជីវកម្មរបស់ខ្លួន ដើម្បីដោះស្រាយជាមួយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានរឹតបន្តឹងក្រុមហ៊ុនចិននានា ពីការប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗ រួមមានបន្ទះឈីបជាដើម។
ក្រុមហ៊ុន Huawei បានចំណាយប្រាក់ប្រមាណ ១៧៩,៧ ប៊ីលានយន់ លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ឆ្នាំមុន ដែលស្មើនឹង ២០,៨ ភាគរយ នៃចំណូលរបស់ខ្លួន។ នោះគឺខ្ពស់ជាងតួលេខ R&D ១៦៤,៧ ប៊ីលានយន់ ដែលក្រុមហ៊ុនបានចំណាយក្នុងឆ្នាំ ២០២៣។ ក្រុមហ៊ុន Huawei បាននិងកំពុងធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួនតាមផ្នែកនានា រួមទាំងមជ្ឈមណ្ឌលទិន្នន័យសម្រាប់បញ្ញាសិប្បនិម្មិត (AI), បច្ចេកវិទ្យាពពក និងបច្ចេកវិទ្យារថយន្តជាដើម៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី