ព័ត៌មានជាតិ
ទេសចរកម្ពុជាប្រមាណ ៥ ម៉ឺននាក់ ចេញទៅក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៥ ម៉ឺននាក់ នឹងធ្វើដំណើរចេញទៅលេងនៅក្រៅប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ កើនឡើងប្រមាណ ៥% ទៅ ១០% ធៀបនឹងឆ្នាំមុន។ នេះបើតាមលោក ស សារិន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Channel ជាក្រុមហ៊ុនលក់សំបុត្រយន្តហោះ។

លោក ស សារិន ថ្លែងថា ការធ្វើដំណើរចេញក្រៅប្រទេសនាកំឡុងចូលឆ្នាំខ្មែរខាងមុខនេះជាទូទៅកើតមានឡើងជារៀងរាល់ឆ្នាំស្របពេលប្រជាពលរដ្ឋមានពេលទំនេរផង ដែលភ្ញៀវទេសចរតែងតែរើសយកពេលនេះ ក្នុងរយៈពេលមួយសប្ដាហ៍ ឬលើសមួយសប្ដាហ៍ ដើម្បីធ្វើដំណើរកម្សាន្ត។
លោកថា៖ «ឆ្នាំនេះ តាមការប៉ាន់ស្មានរបស់ខ្ញុំ ចំនួនភ្ញៀវទេសចរណ៍ មិនក្រោម ៥ម៉ឺននាក់នោះទេដែលនឹងធ្វើដំណើរទៅលេងក្រៅប្រទេសក្នុងចន្លោះពេលចូលឆ្នាំខ្មែរ ដែលក្នុងចំណោមនោះ យើងសង្កេតឃើញមានលក្ខណៈក្រុមតូចៗផងចន្លោះពី ២-៣ ឬលក្ខណៈគ្រួសារ និងជាក្រុមខ្លះ អាចមានដល់ ១០នាក់ ឬ ៥០ នាក់»។
លោកក៏បានបន្ថែមថា ការធ្វើដំណើរនោះភាគច្រើន គឺទៅតាមផ្លូវគោក និងផ្លូវអាកាស ដោយតាមផ្លូវគោក អាចមានទៅវៀតណាម ថៃ និងប្រទេសឡាវ មួយចំនួនផងដែរ។

លោក ស សារិន បន្ថែមថា៖ «មែនទែនទៅសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសនេះ ដោយសារប្រជាពលរដ្ឋកម្ពុជាយើងមានថវិកាគ្រប់គ្រាន់នៅក្នុងការធ្វើដំណើរ។ ឧទាហរណ៍ការធ្វើដំណើរទៅកាន់ប្រទេសជិតខាង ពលរដ្ឋអាចចាយនៅក្នុងកម្រិតទាបមួយ ឬភ្ញៀវទេសចរខ្លះទៀត អាចចំណាយក្នុងកម្រិតមួយផ្សេងទៀតដែលឈានដល់ប្រទេស កូរ៉េ ជប៉ុន ជាដើម»។
លោក បានបញ្ជាក់ដែរថា ឆ្នាំនេះ គោលដៅទេសចរណ៍ដែលមានការកក់ទៅលេងច្រើនជាងគេ មានដូចជា ប្រទេស វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី និងការកក់មួយចំនួនហោះទៅដល់កូរ៉េ ជប៉ុន តៃវ៉ាន់ ឌូបៃ និងខាងប៉ែកអឺរ៉ុបផងដែរ។
ទន្ទឹមនឹងការរីកដុះដាលនៃការធ្វើដំណើរចេញទៅក្រៅប្រទេសនេះដែរ លោក ស សារិន បានបន្ថែមថា កម្ពុជាក៏ព្យាយាមបង្កើតផលិតផលទេសចរណ៍នៅក្នុងស្រុកបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍ក្នុងស្រុក។

ជាក់ស្តែង ប្រសិនការធ្វើដំណើរចេញក្រៅស្រុកមានច្រើន នោះយើងអាចមើលឃើញជាក់ច្បាស់ថាការចំណាយគឺចេញទៅក្រៅប្រទេស ប៉ុន្តែយើងចង់ជំរុញថាការធ្វើដំណើរនៅក្នុងស្រុកក៏ជាគោលដៅទេសចរណ៍មួយ ដូច្នេះនៅក្នុងករណីថាការធ្វើដំណើរក្នុងស្រុកមានការកើនឡើងនោះចំណូលរបស់ពលរដ្ឋក្នុងស្រុកក៏មានការកើនឡើង និងជួយឱ្យលំហូរសាច់ប្រាក់ក្នុងប្រទេសមានការកើនឡើងដូចគ្នាដែរ។
បើតាមលោក ស សារិន នៅដើមឆ្នាំ២០២៥ នេះការធ្វើដំណើរមានរីកផុលផុសគួរឱ្យកត់សម្គាល់ ប៉ុន្តែក្នុងចំណោមអ្នកដែលធ្វើដំណើរយើងសង្កេតឃើញថាមាន ៤០% ជាអតិថិជនចាស់ ដែលធ្លាប់ធ្វើដំណើរម្តងរួចទៅហើយ ប៉ុន្តែលើកនេះក្នុងគោលដៅផ្សេង។
ដោយឡែក ប្រហែល ៦០% គឺជាអតិថិជនថ្មី ដែលភាគច្រើនធ្វើដំណើរទៅក្រៅប្រទេសជាលើកទី១ ទៅកាន់ប្រទេសជិតៗ ដូចជា ថៃ ឡាវ វៀតណាម សិង្ហបុរី ជាដើម៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា