Connect with us

ព័ត៌មានអន្ដរជាតិ

ពន្ធ ត្រាំ នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ត​អាស៊ី ​ជាពិសេស Toyota ​

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ីធំៗ រំពឹង​ពី​ផលប៉ះពាល់ដែល​កើតចេញពីវិធានការពន្ធ ២៥ ភាគរយ លើរថយន្តនាំចូលសហរដ្ឋអាមេរិក ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រកាស​កាលពីសប្ដាហ៍មុន។ នេះបើតាម​ការចុះផ្សាយ​របស់​បណ្ដាញព័ត៌មាន​ CNBC កាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីទទួល​បន្ទុកលើកិច្ចការអតិថិជនសកល​នៅក្រុមហ៊ុនស្រាវជ្រាវ Frost & Sullivan លោក Vivek Vaidya ​​បា​នថ្លែង​ថា​ ក្រុមហ៊ុនផលិតរថយន្តជប៉ុន​ស្ថិតក្នុង​ហានិភ័យ​ខ្លាំង​ជាងគេ ដោយក្រុមហ៊ុនផលិតរថយន្ត​ Toyota ទំនង​នឹង​រងផលប៉ះពាល់ធ្ងន់បំផុត​ ដោយ​សារក្រុមហ៊ុននេះមាន​ទីផ្សារ​ធំនៅសហរដ្ឋ​អាមេរិក​។

យោងតាមក្រុមហ៊ុន​ទីផ្សាររថយន្ត​អាមេរិក Carpro ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី​​មាន​ប្រមាណ​ចំនួន ៦ ក្នុងចំណោម​ក្រុមហ៊ុនផលិតរថយន្តកំពូលៗទាំង ៨ នៅសហរដ្ឋអាមេរិក បើគិតពីបរិមាណ​នៃការលក់​កាលពីឆ្នាំមុន​។ ក្រុមហ៊ុន Toyota បានឈរនៅលំដាប់កំពូល ​ដោយ​លក់រថយន្ត​បាន​ប្រមាណ ១,៩៨ លាន​គ្រឿង វ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford និង Chevrolet ។

ក្រុមហ៊ុនផលិតរថយន្ត​ Honda និង Nissan របស់​ជប៉ុន ​ស្ថិត​នៅ​លេខ​រៀង​ទី ៤ និង​ទី ៥ ខណៈ​ក្រុមហ៊ុនកូរ៉េខាងត្បូងរួមមាន​​ Hyundai ​និង Kia ឈរនៅលេខរៀងបន្ទាប់ និងក្រុមហ៊ុន ​Subaru ជាប់ចំណាត់ថ្នាក់កំពូលទី៨។

របាយការណ៍ហិរញ្ញវត្ថុថ្មីៗបំផុតរបស់បណ្ដាក្រុមហ៊ុនទាំងនេះ​ បាន​បង្ហាញឱ្យឃើញថា ពួកគេរកប្រាក់ចំណូល​ច្រើន​ពីអាមេរិកខាងជើង។ ការណ៍នេះ អាច​ធ្វើឱ្យ​ពួកគេ​ងាយរងគ្រោះពីវិធានការពន្ធគយ។

​ទីភ្នាក់ងារ​សារព័ត៌មានរ៉យទ័រ ​បាន​រាយការណ៍ថា​ សហរដ្ឋអាមេរិកបាននាំចូលផលិតផលរថយន្តតម្លៃ ៤៧៤ ​ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ រួមទាំងរថយន្តដឹកអ្នកដំណើរ ​សរុប​តម្លៃ ២២០ ​ប៊ីលានដុល្លារ។

ចំណែកឯ​របាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ​ S&P Global ​​ដែល​ចេញផ្សាយកាលពីសប្ដាហ៍មុនវិញ បានបង្ហាញថា កូរ៉េខាងត្បូងគឺជាប្រទេសនាំចេញរថយន្តធំទី ២ ទៅកាន់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៤ ជាមួយនឹងរថយន្តចំនួន ១,៤ លានគ្រឿង។ ម៉ិកស៊ិក ឈរ​នៅលេខរៀងកំពូលជាមួយនឹង​ការនាំចេញទៅអាមេរិក​ប្រមាណ ២,៥ លាន​គ្រឿង ​ខណៈ​ជប៉ុន ១,៣ លាន​គ្រឿង​។​

Vaidya បាននិយាយថា៖ «និយាយឱ្យខ្លី សហរដ្ឋអាមេរិក គឺជាទីផ្សារដែលមិនអាចជំនួសបានសម្រាប់ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី។ អ្នកដឹកនាំទីផ្សារមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសេចក្តីប្រកាស [ពន្ធ] នេះ​»។

លើសពីនេះ ប្រធាន និង​នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ AutoForecast Solutions លោក Joe McCabe បាននិយាយថា ទោះបីជាក្រុមហ៊ុនផលិតរថយន្តបរទេស ចង់ផ្លាស់ប្តូរផលិតកម្មទៅសហរដ្ឋអាមេរិកដើម្បី​បញ្ចៀស​ពន្ធក៏ដោយ ​ការរើរោងចក្រមិនអាចធ្វើឡើងតែ ១ យប់បាន​ទេ ដោយ​វា​ត្រូវការ​វិនិយោគ​ជា​ទឹក​ប្រាក់រាប់ពាន់លាន​ដុល្លារ។ ​

អ្នកជំនាញខ្លះទៀតមើលឃើញថា ក្រុមហ៊ុនផ្សេងៗដូចជា Toyota និង Nissan មាន​រោងចក្រផលិតកម្មដ៏ធំរួច​ហើយនៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យពួកគេ​ពិបាក​បង្កើនបន្ថែមទៀត ដើម្បីប៉ះប៉ូវផលប៉ះពាល់ពីពន្ធគយ។

គួរគូស​បញ្ជាក់ថា ក្រោយ​ការដាក់ពន្ធ ២៥ ភាគរយ លើរថយន្តនាំចូល មាន​ការព្រមានថា​ តម្លៃរថយន្ត​លើទីផ្សារសហរដ្ឋអាមេរិក និង​កើន​ឡើង ដោយ​នឹង​ប៉ះពាល់ជាពិសេស​ដល់អ្នកប្រើប្រាស់អាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៥ វិនាទី មុន

ពន្ធ ត្រាំ នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ត​អាស៊ី ​ជាពិសេស Toyota ​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ជន​មូស្លីម៧០០​​​នាក់​នៅ​មីយ៉ាន់​ម៉ា​ស្លាប់ក្នុង​​​​គ្រោះ​រញ្ជួយដី ខណៈវិហាររាប់សិប​ត្រូវបំផ្លាញ​​

ព័ត៌មានជាតិ១១ នាទីutes មុន

ផ្លូវ​យុទ្ធសាស្រ្ត​ពីរ​ខ្សែ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ពិនិត្យ​សិក្សា​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

សន្តិសុខសង្គម១៥ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល អណ្ដាតភ្លើងបានរាលដាលឆេះអគាររោងចក្រមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម