សេដ្ឋកិច្ច
តម្លៃមាសបន្តហក់ឡើងឡើងជិត $៤ ០០០ ក្នុងមួយតម្លឹង
តម្លៃហាងឆេងមាសបានបន្តកើនឡើងដល់ជិត ៤ ពាន់ដុល្លារ (៣ ៧៩០) ក្នុងមួយតម្លឹង នៅប្រទេសកម្ពុជា នៅចំពេលដែលស្ថានភាពសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ ថា ចំណាត់ការពន្ធរបស់លោកដូណាល់ ត្រាំ នៅតែបន្ត ខណៈប្រទេសមួយចំនួនដែលកំពុងធ្វើពាណិជ្ជកម្មជាមួយអាមេរិក ត្រៀមប្រកាសពន្ធ ឬចរចារបែបណា ដែលចំណុចមួយដែលវិនិយោគិនមើលឃើញថា តើគេអាចបន្ធូរបន្ថយពន្ធ ឬនៅតបន្តតានតឹង។
លោក ឡុង សំណាង អះអាងថា ប្រសិនបើនៅតែបន្តតឹងតែង ប្រាក់ដុល្លារ នឹងថយចុះ ធ្វើឱ្យតម្លៃហាងឆេងមាសកើនឡើង។

លោក ឡុង សំណាង បន្តថា៖ «សន្ទុះលុយដុល្លារអាមេរិកបានធ្លាក់ចុះ ដែលលុយអាមេរិកជាប់ពាក់ព័ន្ធទៅនឹងរូបិយបណ្ណចំនួន ៦ តម្រូវការផ្លាស់ប្ដូរជាមួយដុល្លារអាមេរិកដូចជាលុយ អឺរ៉ូ ដែលរកស៊ីជាមួយដុល្លារអាមេរិកខ្លាំងជាងគេរហូតដល់ជាង ៥០% មានន័យថា ប្រាក់ដុល្លារ និងអឺរ៉ូ នៅលើពិភពលោកប្រហែលជាកម្រិតនៃការផ្លាស់ប្ដូរថយចុះ ហើយលុយមួយទៀត គឺលុយយ៉េន លុយផោន លុយកាណាដា សុទ្ធតែជាលុយជួញដូរជាមួយប្រាក់ដុល្លារខ្លាំងជាងគេ អញ្ចឹងកម្រិតជួញដូរពួកគាត់មានការថយចុះ ធ្វើឱ្យដុល្លារចុះខ្សោយ រុញច្រានឱ្យតម្លៃមាសកើនឡើងតែម្ដង»។
បើតាមលោក ឡុង សំណាង នៅក្នុងឆ្នាំ ២០២៥ នេះ តម្លៃមាសអាចនឹងហក់ឡើងដល់ ៤ ០០០ ដុល្លារ ក្នុងមួយតម្លឹង។
តម្លៃមាសបានកើនឡើងដល់ ៣១៤៥ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៧៩០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់តម្លៃមាស នៅតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញបានកើនឡើងដល់ ៣៨០ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី