ព័ត៌មានជាតិ
លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នេះ បានលើកឡើងថា នៅក្នុងយុគសម័យឌីជីថលូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យមូលបត្រ តាមរយៈការបង្កើននូវរំហូរព័ត៌មាន បង្កើនទំនុកចិត្ត និងប្រសិទ្ធភាពទីផ្សារ។

ថ្លែងក្នុងរៀបចំសិក្ខាសាលាកសាងសមត្ថភាព ស្តីពី “គន្លឹះក្នុងការសរសេរព័ត៌មាន និងការផ្សព្វផ្សាយឱ្យចំគោលដៅក្នុងសម័យឌីជីថល” ដែលបានសហការរៀបចំរវាងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង សារព័ត៌មានកម្ពុជាថ្មី បាន លោក ស៊ូ សុជាតិ បានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យឌីជីថលូបនីយកម្ម វត្តមាននៃបច្ចេកវិទ្យាឌីជីថលបាន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់វិស័យ។ ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យមូលបត្រ តាមរយៈការបង្កើននូវរំហូរព័ត៌មាន បង្កើនទំនុកចិត្ត និងប្រសិទ្ធភាពទីផ្សារ ក៏ដូចជាបង្កើនវិនិយោគិនលក់រាយ ដែលជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជំរុញការចូលរួមនៅក្នុងទីផ្សារ។
លោក មៃ សុខលីម និពន្ធនាយកនៃសារព័ត៌មានកម្ពុជាថ្មី ក៏បានលើកឡើងនៅក្នុងសិក្ខាសាលានោះថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះសារព័ត៌មានកម្ពុជាថ្មីតាមរយៈផ្លេតហ្វមឌីជីថល បានចូលរួមចំណែកធ្វើការផ្សព្វផ្សាយអំពីវិស័យមូលបត្រយ៉ាងសកម្ម។

លោកថា ក្នុងនោះរួមមាន ទាំងព័ត៌មានអំពីវិស័យមូលបត្រ កិច្ចសម្ភាសន៍ពិសេសជាមួយថ្នាក់ដឹកនាំនិយតករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនបោះផ្សាយ និងភាគីពាក់ព័ន្ធ សំដៅផ្តល់ព័ត៌មានអំពីវិស័យនេះដល់សាធារណជន និងវិនិយោគិន ជាពុទ្ធិបន្ថែមសម្រាប់ការសម្រេចចិត្តវិនិយោគមកលើទីផ្សារភាគហ៊ុនរបស់កម្ពុជាយើង៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង