Connect with us

ព័ត៌មានអន្ដរជាតិ

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

បានផុស

នៅ

ការ​លក់រថយន្តអគ្គិសនី (EV) របស់​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាន​បន្តធ្លាក់ចុះធ្ងន់ធ្ងរកាលពីខែមីនា នៅតាម​បណ្ដាប្រទេសអឺរ៉ុប រួមមានបារាំង និងស៊ុយអែត ដែលធ្វើឱ្យការលក់ប្រចាំត្រីមាសរបស់ក្រុមហ៊ុនលោក អេឡុន ម៉ាសក៍ មួយនេះ ធ្លាក់ចុះដល់កម្រិតទាបបំផុតរាប់តាំងពីដើមឆ្នាំ ២០២១។ នេះបើតាម​ការចុះផ្សាយរបស់សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងខែមីនា ក្រុមហ៊ុន Tesla បានលក់រថយន្តចំនួន ៣ ១៥៧ គ្រឿង ក្នុងប្រទេសបារាំង ធ្លាក់ចុះ ៣៦,៨៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ខណៈបាន ៩១១ គ្រឿង​ នៅស៊ុយអែត ដោយ​ធ្លាក់ចុះ ៦៣,៩ ភាគរយ។ ​នេះបើយោងតាមទិន្នន័យផ្លូវការ ចេញ​ផ្សាយ​នៅថ្ងៃអង្គារ​នេះ​។ ការលក់ប្រចាំត្រីមាសរបស់​ក្រុមហ៊ុនដដែល មានចំនួនសរុប ៦ ៦៩៣ នៅបារាំង និង ១ ៩២៩ គ្រឿង​ នៅស៊ុយអែត។​

អ្នកវិភាគ​លើកឡើងថា​ ទិន្នន័យពីប្រទេសបារាំង ស៊ុយអែត និងទីផ្សារអឺរ៉ុបសំខាន់ៗផ្សេងទៀត​ នឹង​ផ្តល់ការយល់ដឹងអំពី​ការលក់នៅត្រីមាសទី ១ ជាសកលរបស់ក្រុមហ៊ុន Tesla ​ក៏ដូចជាបម្រែបម្រួលនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់សម្រាប់ម៉ាកយីហោររបស់លោក ម៉ាសក៍។

គួរគូស​បញ្ជាក់ថា ក្រុមហ៊ុន Tesla មើលឃើញពីបញ្ហា​ប្រឈមកាន់តែច្រើនឡើងៗ​ ដែលជំរុញដោយ​កត្តាផ្សេងៗគ្នា រួមទាំងកំណើននៃការប្រកួតប្រជែងនៃក្រុមហ៊ុនចិន ​​ការពាក់ព័ន្ធរបស់លោក ម៉ាសក៍ ក្នុងនយោបាយអាមេរិក និងការគាំទ្ររបស់លោកលើក្រុម​នយោបាយ​ស្ដាំនិយមអាល្លឺម៉ង់ និង​ការបង្ហាញជាសាធារណៈលើទំនោរគាំទ្របក្សណាហ្ស៊ីអាល្លឺម៉ង់ជាដើម។

អ្នកជំនាញ​លើកឡើងថា ការណ៍ទាំងនេះ ធ្វើឱ្យ​ប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ ឈានទៅដល់ការលួច​បំផ្លិចបំផ្លាញរថយន្ត Tesla នៅសាធារណៈ និង​ការធ្វើពហិការមិនប្រើប្រាស់ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម