ព័ត៌មានជាតិ
សមាគមធនាគារនៅកម្ពុជា ចាត់ទុកកិច្ចការពារអតិថិជន ជាអាទិភាពចម្បងចំណោមសកម្មភាពផ្សេងទៀត
លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល មានប្រសាសន៍ថា សមាគមធនាគារនៅកម្ពុជា ចាត់ទុកកិច្ចការពារអតិថិជន គឺជាសកម្មភាពអាទិភាពចម្បងមួយ ក្នុងចំណោមសកម្មភាពអាទិភាពផ្សេងៗទៀត។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិរបស់អង្គការ Cerise+SPTF នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ លោក តូច ចៅចេក លើកឡើងថា សមាគមធនាគារនៅកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនរួមមាន ដូចជា ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ វិធានផ្តល់ឥណទាន ក្របខ័ណ្ឌនៃយន្តការគ្រប់គ្រង និងដោះស្រាយបណ្តឹងតវ៉ា និងលេខបណ្តឹងតវ៉ា ស្តង់ដាកិច្ចសន្យាឥណទាន ការអប់រំផ្នែកហិរញ្ញវត្ថុ និងសិក្ខាសាលាសម្រាប់ប្រធាននាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល/ឬភាគទុនិក ស្តីពីសារៈសំខាន់ និងតួនាទីនៃអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធានានូវការអនុវត្តកិច្ចការពារអតិថិជនប្រកបដោយប្រសិទ្ធភាព។
នៅក្នុងជំនួបដដែលនោះ ភាគីទាំងពីរបានជជែក និងពិភាក្សាអំពីវឌ្ឍនភាពនៃក្របខណ្ឌកិច្ចការពារអតិថិជន កិច្ចសហប្រតិបត្តិការ និងផែនការសកម្មភាព និងទិសដៅបន្តក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារអតិថិជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់ដោយផ្លែផ្កា និងកំណត់បាននូវសកម្មភាពអាទិភាពមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការបន្តរវាងភាគីទាំងពីរក្នុងការលើកកម្ពស់កិច្ចការពារអតិថិជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុមួយកម្រិតទៀត៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី