Connect with us

ព័ត៌មានអន្ដរជាតិ

ក្រសួងហិរញ្ញវត្ថុវៀតណាម ស្នើកាត់បន្ថយពន្ធលើរថយន្តនាំចូលមួយចំនួន

បានផុស

នៅ

ក្រសួងហិរញ្ញវត្ថុ​វៀតណាម កំពុងស្នើឱ្យមានការកែសម្រួលលើអត្រាពន្ធលើប្រភេទ​រថយន្តមួយចំនួន ដែល​នាំចូលពីប្រទេស​ទទួលបាន​ការអនុគ្រោះ​បំផុត​ (MFN)។ នេះបើតាម​ការចុះផ្សាយរបស់​កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតផ្តួចផ្តើមនេះ មានគោលបំណងធ្វើពិពិធកម្មការផ្គត់ផ្គង់រថយន្តនាំចូល ជំរុញការប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និង​កែសម្រួលគោលនយោបាយពន្ធរបស់វៀតណាម​ឱ្យស្របនឹង​និន្នាការវិវត្តនៃឧស្សាហកម្មរថយន្ត។

នៅក្រោមបទប្បញ្ញត្តិបច្ចុប្បន្ន រថយន្ត​មួយចំនួន ដែលចាត់ថ្នាក់ក្រោម​កូដ 8703.23.63 (រថយន្ត​ដឹកអ្នកដំណើរ​មាន​កម្លាំង​ម៉ាស៊ីន​លើស​ពី ២ ០០០ cc ប៉ុន្តែ​មិន​លើស​ពី ២ ៥០០), 8703.23.57 (រថយន្តប្រភេទសេដាន់មាន​កម្លាំងម៉ាស៊ីនដូចគ្នា) និង 8703.24.51 (​រថយន្តប្រភេទ 4×4) ​ត្រូវទទួលរងនូវអត្រាពន្ធនាំចូលសម្រាប់ MFN ខ្ពស់។ ដើម្បីកែលម្អ​ទីផ្សារ និងលើកកម្ពស់ការប្រកួតប្រជែង ក្រសួងហិរញ្ញវត្ថុ​ស្នើឱ្យកាត់បន្ថយអត្រាពន្ធនាំចូលសម្រាប់ MFN ។

ពន្ធសម្រាប់រថយន្ត ក្រោម​កូដ HS 8703.23.63 និង 8703.23.57 ​គួរទទួលបាន​ការកាត់បន្ថយពន្ធពី ៦៤ ភាគរយ នាពេល​បច្ចុប្បន្ន មកត្រឹម ៣២ ភាគរយ ដោយស្របតាមការប្តេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) របស់វៀតណាមសម្រាប់ឆ្នាំ ២០២៥ ។ ពន្ធសម្រាប់រថយន្ត​ក្រោម​កូដ HS 8703.24.51 ​នឹងត្រូវបញ្ចុះពី ៤៥ ភាគរយទៅ ៣២ ភាគរយ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា លើប្រភេទយានយន្តស្រដៀងគ្នា។​

គួរគូសបញ្ជាក់ថា វៀតណាមអនុវត្តអត្រាពន្ធអនុគ្រោះសម្រាប់រថយន្ត​​ទាំងនេះ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ (FTA) ​ដូចជា​ កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែល​កំណត់ពន្ធនាំចូលក្នុងអត្រា ០ ភាគរយ ខណៈ​ FTA ផ្សេងទៀត រួមទាំង​ CPTPP កំណត់អត្រាពន្ធ​ចាប់ពី ២៥-៣១,៨ ភាគរយ​។

គេមើលឃើញថា​ ទីផ្សាររថយន្តរបស់វៀតណាមនាពេលបច្ចុប្បន្នមាន​ទំហំ​ប្រចាំឆ្នាំប្រហែល ៥១០ ០០០ គ្រឿង ​ដោយ​ក្នុងនោះ មាន​ ៣៣៨ ០០០ គ្រឿង​ត្រូវបានផលិត និងដំឡើងក្នុងស្រុក ខណៈ ១៧៣ ០០០ ​ត្រូវបាននាំចូល ភាគច្រើនមកពីប្រទេសអាស៊ាន​មាន​ក្នុង ATIGA៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម