សេដ្ឋកិច្ច
អ្នកជំនាញឱ្យពលរដ្ឋប្រុងប្រយ័ត្ន តម្លៃមាសនឹងដាំក្បាលចុះនៅពេលណាមួយ
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័តទៅលើការជួញដូរមាស នៅចំពេលដែលតម្លៃហាងឆេងមាសកំពុងកើនឡើងខ្ពស់ ខណៈស្ថានភាពនៃសង្រ្គាមពាណិជ្ជកម្មសកលពុំអាចធ្វើការព្យាករណ៍បាន។

តម្លៃហាងឆេងមាសបានបន្តកើនឡើងដល់ជិត ៤ ពាន់ដុល្លារ (៣ ៧៩០) ក្នុងមួយតម្លឹង នៅប្រទេសកម្ពុជា នៅចំពេលដែលស្ថានភាពសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ។
លោក ឡុង សំណាង ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ ថា មាសនឹងដាំក្បាលចុះពីតម្លៃខ្ពស់បំផុតនៅពេលណាមួយ។
លោក ឡុង សំណាង បញ្ជាក់ថា៖ «អាចថា ពេលដែលវិនិយោគិនធំៗ និងធនាគារធំៗ ដែលគេទិញទៅលើតម្លៃហាងឆេងមាស បានន័យថា គេបុកទិញៗ តម្លៃហាងឆេងមាសគឺចាប់ផ្ដើមឡើងមិនស្រាកស្រាន្ត ប៉ុន្តែដល់ពេលវិនិយោគិនធំៗ ទាំងអស់ហ្នឹង ឬធនាគារធំៗ គេកាត់ចំណេញ ឬលក់មាសហ្នឹងចេញវិញ អញ្ចឹងមានន័យថា ទីផ្សារនឹងដាំក្បាលចុះ ប៉ុន្តែការដាំក្បាលចុះមកវិញមិនចុះស្មើដើម ឬទាបទេ ប្រសិនបើឡើង ១០០ លេខ អញ្ចឹងវាធ្លាក់ប្រហែល ៣០ លេខ ឬ ៥០ លេខ»។

លោក ឡុង សំណាង បន្ថែមថា៖ «កន្លែងនេះ ហើយដែលខ្ញុំបារម្ភថា ឡើងៗ មានការធ្លាក់ចុះវិញខ្លាំង ខ្ញុំបារម្ភខ្លាចបងប្អូនប្រជាពលរដ្ឋខ្មែរយើង ជួញដូរទៅលើឧបករណ៍និស្សន្ទ ឬគងតម្លៃទីផ្សារខាងក្រៅទិញមាសគីឡូ គាត់ឃើញតែឡើងគាត់បុកទិញគាត់ចេះតែចំណេញ ដល់ពេលថ្ងៃណាមួយ វិនិយោគិនធំៗ គេលក់មាសយកចំណេញ គាត់អត់បានដឹងគាត់នឹងខាត»។
ចំណាត់ការពន្ធរបស់លោកដូណាល់ ត្រាំ នៅតែបន្ត ខណៈប្រទេសមួយចំនួនដែលកំពុងធ្វើពាណិជ្ជកម្មជាមួយអាមេរិក ត្រៀមប្រកាសពន្ធ ឬចរចារបែបណា ដែលចំណុចមួយដែលវិនិយោគិនមើលឃើញថា តើគេអាចបន្ធូរបន្ថយពន្ធ ឬនៅតបន្តតានតឹង ធ្វើឱ្យតម្លៃហាងឆេងមាសបន្តកើនឡើង។
បើតាមលោក ឡុង សំណាង នៅក្នុងឆ្នាំ ២០២៥ នេះ តម្លៃមាសអាចនឹងហក់ឡើងដល់ ៤០០០ ដុល្លារ ក្នុងមួយតម្លឹង។
តម្លៃមាសបានកើនឡើងដល់ ៣១៤៥ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៧៩០ ដុល្លារ ក្នុងមួយតម្លឹង។
សម្រាប់តម្លៃមាស នៅតាមបណ្ដាហាងនានា នៅរាជធានីភ្នំពេញបានកើនឡើងដល់ ៣៨០ ដុល្លារ ក្នុងមួយជីនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ