Connect with us

ព័ត៌មានអន្ដរជាតិ

ពន្ធ ត្រាំ លើវៀតណាម អាចបង្កើនបញ្ហា​សម្រាប់ Nike និង Adidas

បានផុស

នៅ

ក្រុមហ៊ុនផលិតស្បែកជើងអន្តរជាតិធំៗរួមមាន Nike និង Adidas ​នឹង​ប្រឈមមុខ​នឹង​បញ្ហា​ធំថ្មីឆាប់ៗនេះ នោះគឺ​វិធានការពន្ធ​ចុងក្រោយ​របស់​សហរដ្ឋអាមេរិកលើប្រទេសជុំវិញពិភពលោក​ ជាពិសេស​វៀតណាម ដែលជាប្រទេស​ផលិតកម្មសំខាន់របស់​ខ្លួន​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ក្រោមវិធានការ​ពន្ធឆ្លើយតបឱ្យស្មើគ្នា​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ដែលប្រកាសឡើងនាព្រឹកថ្ងៃព្រហស្បតិ៍នេះ (៣ មេសា ម៉ោងនៅកម្ពុជា) វៀតណាម​បាន​ទទួល​រង​នូវអត្រាពន្ធ ៤៦ ភាគរយ លើគ្រប់មុខទំនិញនាំចូលទៅសហរដ្ឋអាមេរិក ដោយ​នឹង​ចូលជាធរមាន​នៅថ្ងៃទី ៩ មេសា តទៅដូចប្រទេសផ្សេងទៀតដែរ។ ​​វា​គឺជា​​អត្រាបន្ថែម​លើ​ពន្ធដែល​មាន​ស្រាប់។

Nike គឺជា​ក្រុមហ៊ុនសម្លៀកបំពាក់/ស្បែកជើង​កីឡាមួយ ក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើនដែលពឹងផ្អែកខ្លាំងលើផលិតកម្មក្នុងប្រទេសវៀតណាម​។ អត្រាពន្ធខ្ពស់លើវៀតណាម ​នឹងបង្ខំឱ្យក្រុមហ៊ុនត្រូវចំណាយថ្លៃដើមខ្ពស់ ឬដំឡើងតម្លៃ​ទំនិញរបស់​ខ្លួន ​ខណៈពេល​នេះ​ក្រុមហ៊ុនកំពុងបញ្ចុះតម្លៃទំនិញមួយចំនួនរួចហើយដើម្បីសម្អាតស្តុក។

បើតាមរបាយការណ៍របស់ក្រុមហ៊ុន Nike ស្បែកជើង ៥០ ភាគរយ និងសម្លៀកបំពាក់ ២៨ ភាគរយ ត្រូវបាន​ផលិតក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន។ ​Adidas ជាគូប្រជែងឯណោះវិញ​ មាន​តិចជាងនេះ ដោយ​ស្បែកជើង ៣៩ ភាគរយ និងសម្លៀកបំពាក់ ១៨ ភាគរយ របសក្រុមហ៊ុនផលិតនៅវៀតណាម។ ​

អត្រាពន្ធជាមធ្យមរបស់សហរដ្ឋអាមេរិកលើស្បែកជើងនាំចូល​ពីប្រទេសវៀតណាមគឺ ១៣,៦ ​ភាគរយ ខណៈដែលអត្រាលើសម្លៀកបំពាក់គឺ ១៨,៨ ភាគរយ។ ​បើយោងតាមការគណនាដោយផ្អែកលើទិន្នន័យពាណិជ្ជកម្មខែមករា របស់លោក Sheng Lu សាស្ត្រាចារ្យផ្នែកម៉ូដ និងសិក្សាសម្លៀកបំពាក់ នៅសាកលវិទ្យាល័យ Delaware ។

អ្នកវិភាគនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Morningstar លោក David Swartz បាននិយាយថា៖ «ប្រសិន​បើ​ពន្ធគយត្រូវបាន​បង្កើន​ នោះ Nike នឹង​មានបញ្ហា»។ លោកបន្តថា Nike និង Adidas ​មិនរងគ្រោះតែម្នាក់ឯងនោះទេ។ ​

វៀតណាមបានក្លាយជាមជ្ឈមណ្ឌលផលិតកម្ម​សម្រាប់ស្បែកជើងរត់ប្រណាំង សម្លៀកបំពាក់កីឡា និងសម្លៀកបំពាក់ដើរក្រៅ​ផ្សេងៗទៀត ខណៈ​ម៉ាកក្រុមហ៊ុននានា​ព្យាយាមកាត់បន្ថយ​ផលិតកម្មនៅចិន ដោយសារតែ​ជម្លោះពាណិជ្ជកម្មចិន-អាមេរិក។

ការណ៍គួរឱ្យ​កត់សម្គាល់នោះគឺថា ការប្រកាសពន្ធលើប្រទេសទូទាំងពិភព​លោក រួមទាំង​វៀតណាម​​ របស់​លោក ត្រាំ ធ្វើ​ឡើង​​ក្រុមហ៊ុន Nike ​បាត់បង់ចំណែកទីផ្សារ​ដល់ដៃគូប្រកួតប្រជែង​ផ្សេងៗ​ ដូចជា​ក្រុមហ៊ុនផលិតស្បែកជើង ​ On និងក្រុមហ៊ុន​ Hoka ជាដើម ដែលជា​ដើមហេតុនៃការធ្លាក់ចុះនៃប្រាក់ចំណូល។

រ៉យទ័របាន​ចុះផ្សាយដោយស្រង់សម្ដីអ្នកវិភាគផ្សេងទៀត​ដែល​អះអាងថា ការ​ផ្លាស់​ប្តូរ​ផលិតកម្ម​ចេញ​ពី​ប្រទេស​វៀតណាម​ ក៏មិនមែនជា​​រឿង​សាមញ្ញ​ដែរ ខណៈ​ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជាកម្ពុជា និងឥណ្ឌូណេស៊ី ​ក៏ទទួល​រង​នូវ​ការយកពន្ធរបស់​ ត្រាំ ផងដែរ ស្របពេល​ដែល​តម្លៃផលិតកម្មក្នុងប្រទេស​ទាំងនេះ ក៏កំពុងកើនឡើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព៩ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៣ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម