Connect with us

ព័ត៌មានជាតិ

ផ្លូវ​ប្រប​មាត់​ទន្លេ​ភូមិសាស្ត្រស្រុកព្រែកប្រសព្វ ក្រាលកៅស៊ូ សម្រេចបានប្រមាណ ៥៥%

បានផុស

នៅ

ផ្លូវខេត្តលេខ ២៧៩ តាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែល​មានប្រវែងសរុប ៧៣,៥០គីឡូម៉ែត្រ បាននឹងកំពុងស្ថាបនាជួសជុលក្រាលកៅស៊ូ DBST សម្រេចបានប្រមាណ ៥៥.៣៦ ភាគរយ។ នេះបើ​តាមការបញ្ជាក់ឲ្យដឹងពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ ឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះ។

កំណាត់ផ្លូវខេត្តលេខ ២៧៩ មួយខ្សែនេះ គឺជាផ្លូវខេត្តតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមួយស្រុកព្រែកប្រសព្វ និងស្រុកសំបូរ នៃខេត្តក្រចេះ ហើយក៏ជាខ្សែរផ្លូវដែលតភ្ជាប់ទៅខេត្តស្ទឹងត្រែង តាមស្រុកសៀមបូកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ភូមិសាស្រ្ត​ស្រុកព្រែកប្រសព្វ ផ្លូវ​នេះ​មួយ​កំណាត់​បាន​ស្ថាបនា​ជា​ផ្លូវកៅស៊ូ​រួចរាល់​ និងកំណាត់​ខ្លះ​នៅជា​ផ្លូវ​ក្រួសក្រហម​នៅឡើយ​។

កំណាត់ផ្លូវខេត្តលេខ ២៧៩ ក្នុងស្រុកព្រែកប្រសព្វ ឆ្លង​កាត់​ឃុំចំនួន ៧ មាន​ឃុំឬស្សីកែវ ឃុំចំបក់ ឃុំតាម៉ៅ ឃុំកំពង់គរ ឃុំព្រែកប្រសព្វ ឃុំសោប និងឃុំជ្រោយបន្ទាយ។ កំណាត់ផ្លូវខេត្តលេខ ២៧៩ មានប្រវែងសរុប ៧៣,៥០​ គីឡូម៉ែត្រ បានកំពុងស្ថាបនាជួសជុលក្រាលកៅស៊ូ DBST មានប្រវែង ៤០,៦៩ គីឡូម៉ែត្រ និងកម្រាលដីល្បាយថ្មជាប្រភេទគ្រួសក្រហមមានប្រវែង ៣២,៨១ គីឡូម៉ែត្រ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ វិនាទី មុន

ផ្លូវ​ប្រប​មាត់​ទន្លេ​ភូមិសាស្ត្រស្រុកព្រែកប្រសព្វ ក្រាលកៅស៊ូ សម្រេចបានប្រមាណ ៥៥%

ព័ត៌មានជាតិ១ នាទីute មុន

ស្នាដៃគំនូរ«ពណ៌នៃដួងព្រលឹងខ្មែរ»របស់វិចិត្រករ នូ សារី នឹងដាក់បង្ហាញនៅប្រទេសបារាំង

ព័ត៌មានជាតិ២ នាទីutes មុន

ស​មាគមឧកញ៉ា រម្លឹកអ្នកមានគោរមងារឧកញ៉ាថា កុំប្រើបណ្ដាញសង្គមធ្វើឱ្យប៉ះពាល់ងារដែលព្រះករុណាប្រទាន

វប្បធម៌ ជំនឿ១៥ នាទីutes មុន

បណ្ឌិត យង់ ពៅ សំណូមពរដល់ជនល្បីៗជួយផ្សព្វផ្សាយពីល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនជាងការលេងបាញ់ទឹក

វប្បធម៌ ជំនឿ១៩ នាទីutes មុន

ទំនាយឆ្នាំ២០២៥របស់លោកយាយ Baba Vanga ក្លាយជាការពិតមួយហើយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Sokha Hotels

ព័ត៌មានពេញនិយម