Connect with us

ព័ត៌មានអន្ដរជាតិ

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

បានផុស

នៅ

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) លោក Casey Barnett បាន​ស្នើឱ្យ​មាន​ការដោះស្រាយបញ្ហា​ពន្ធថ្មីរបស់អាមេរិក​លើកម្ពុជា​ ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ» ក្រោយប្រធានាធិបតីអាមេរិក​លោក​ ដូណាល់ ត្រាំ​ ប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នា​ (Reciprocal Tariffs) លើបណ្ដាប្រទេស​ទូទាំងពិភព​លោក​នៅថ្ងៃព្រហស្បតិ៍ ទី ៣ មេសា នេះ (២ មេសា នៅសហរដ្ឋអាមេរិក​)។

ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រាពន្ធលើកម្ពុជាខ្ពស់រហូតទៅដល់ ៤៩ ភាគរយ ដើម្បីជាការឆ្លើយតបទៅនឹង​អ្វីដែលរដ្ឋបាល​ ត្រាំ បាន​អះអាងថា កម្ពុជាបានដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក រហូតដល់ទៅ ៩៧ ភាគរយ។ បើតាម​ការបញ្ជាក់របស់រដ្ឋបាលត្រាំ ពន្ធនេះនឹង​ចូលជាធរមាន​នៅថ្ងៃទី ៩ មេសា ថ្ងៃពុធ សប្ដាហ៍ខាងមុខ​។

ប្រតិកម្មទៅនឹង​ការវិវត្តចុងក្រោយនេះ លោក Casey បាន​បង្ហោះសារនៅបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖ «ព្រឹកនេះ លោក ត្រាំ ប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជា។ ប្រសិនបើ​មិន​បាន​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ក្នុង​សប្តាហ៍នេះទេ នោះ​នឹង​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា និង​បង្កើត​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ជ្រៅ បាត់បង់​ការងារ​រាប់​សែន​នាក់ អស្ថិរភាព​សង្គម និង​លំហូរ​ចេញ​មូលធន​យ៉ាង​ឆាប់រហ័ស»។

ឆ្លើយតបទៅនឹង​សំណួររបស់កម្ពុជាថ្មី មន្រ្តីជំនាញដដែលបាននិយាយថា៖ «សហរដ្ឋអាមេរិក​បើក​ចំហសម្រាប់ការចរចា ប៉ុន្តែកាលកំណត់គិតត្រឹមថ្ងៃទី ៩ មេសា ដូច្នេះកម្ពុជាត្រូវតែទាក់ទងដោះស្រាយជាបន្ទាន់។ អត្រា ៤៩ ភាគរយ នៃពន្ធថ្មី រំពឹងថាជាពន្ធអប្បបរមាថ្មីលើ​ប្រទេសសម្រាប់ទំនិញគ្រប់មុខ​ ប៉ុន្តែមិនរាប់បញ្ចូលពន្ធដែលមានស្រាប់នោះទេ»។ លោកបន្តថា៖ «មូលហេតុចម្បងដែលអាមេរិកដាក់ពន្ធលើ​កម្ពុជា ដោយសារកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៨ ទូទាំងពិភពលោក ជាប្រទេស​មាន​អតិរេកពាណិជ្ជកម្មខ្ពស់បំផុតជាមួយអាមេរិក ហើយអាមេរិកយល់ថា អត្រាពន្ធកម្ពុជា និងរបាំងពាណិជ្ជកម្មមានកម្រិតខ្ពស់មិនស្មើភាព បើធៀបនឹងអ្វីដែលអាមេរិកគិតពន្ធលើកម្ពុជា»។

លោក Cassey បាន​ពន្យល់នៅក្រោមសាររបស់​លោក​ដដែលថា​៖ «តួលេខ ៩៧ ភាគរយ (សំដៅលើអត្រាពន្ធរបស់កម្ពុជាលើអាមេរិក) គឺជា​ពន្ធ​មធ្យម​ដែល​កម្ពុជា​គិត​ពី​អាមេរិក។ វា​ប្រហែល​មកពី​ពន្ធ​លើ​ការ​នាំ​ចេញ​រថយន្ត​ថ្មី និង​មួយទឹក​​របស់​សហរដ្ឋ​អាមេរិក​មក​កម្ពុជា ដែល​មាន​អត្រាលើស​ពី ១០០ ភាគរយ​។ នៅពេលគណនាជាមធ្យមភាគ ពួកគេគិតពីបរិមាណទំនិញជាដុល្លារ មិនមែនអត្រាមធ្យមតាមប្រភេទផលិតផលនោះទេ»។

បន្ថែមពីលើនេះ លោក Cassey បាន​ស្នើ​ថា៖ «កម្ពុជានាំចូលទំនិញពីសហរដ្ឋអាមេរិកត្រឹមតែ ៣៥០ លានដុល្លារប៉ុណ្ណោះ» ដូច្នេះ វាមិនខាតច្រើនទេ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា «អនុញ្ញាតឱ្យទំនិញទាំងអស់របស់សហរដ្ឋអាមេរិកនាំចូលមក​ដោយគ្មានពន្ធ និងផ្តល់អាជ្ញាប័ណ្ណយ៉ាងឆាប់រហ័សដល់អាជីវកម្មរបស់សហរដ្ឋអាមេរិកដូចជា Starlink ជាដើម»។

ត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ថា​៖ «កម្ពុជា​បាន​នាំ​ចេញ​ទៅ​អាមេរិក ១២,៨ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៤ ខណៈ​កម្ពុជា​បាន​នាំ​ចូល​ពី​អាមេរិកវិញ ត្រឹម​តែ ០,៣ ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ។ ដូច្នេះសម្រាប់ខ្ញុំ ដំណោះស្រាយគឺសាមញ្ញ៖ អនុញ្ញាតឱ្យសហរដ្ឋអាមេរិកនាំចេញមកកម្ពុជា ដោយមិនយកពន្ធសម្រាប់រយៈពេល ៤ ឆ្នាំ ជាមួយនឹងជម្រើសផ្លាស់ប្ដូរថ្មីបន្ទាប់ពីនោះ។ កម្ពុជា​នឹង​បាត់​បង់​ពន្ធ​លើទំនិញ ០,៣ ប៊ី​លាន​ដុល្លារ ប៉ុន្តែ​កម្ពុជា​នឹង​ទទួល​បាន​ចំណូល ១២,៨ ប៊ី​លាន​ដុល្លារ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ វិនាទី មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

សេដ្ឋកិច្ច២៧ វិនាទី មុន

កម្ពុជារកចំណូលបានជាង $១៨ លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មេដឹកនាំពិភពលោកប្រតិកម្មខ្លាំងៗ ចំពោះពន្ធគយថ្មីរបស់លោក ត្រាំ

កីឡា១១ នាទីutes មុន

ប៊ុន​ សុធា​ បង្ហើរ​អារម្មណ៍​តាម​ហ្វេសបុក​បញ្ជាក់​ពី​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​អ្នក​គាំទ្រ​មួយ​ចំនួន​

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជា-ឥណ្ឌា បន្តពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំជាមួយគ្នាឱ្យកាន់តែរីកចម្រើន

Sokha Hotels

ព័ត៌មានពេញនិយម