ព័ត៌មានជាតិ
GCF កៀរគរមូលនិធិប្រមាណ ២២០ លានដុល្លារ ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនក្នុងប្រទេសអាស៊ានចំនួន ៥ រួមទាំងកម្ពុជា
មូលនិធិអាកាសធាតុបៃតង (GCF) បានកៀរគរមូលនិធិប្រមាណ ២២០ លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុននៅក្នុងប្រទេសអាស៊ានចំនួន ៥ រួមទាំងកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអនុវត្តដំណោះស្រាយបៃតងក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ នេះបើតាមការឱ្យដឹងពីលោកស្រី Shomi Kim គណៈប្រតិភូមកពីវិទ្យាស្ថានកំណើនបៃតងសកល (GGGI)។

ក្នុងឱកាសទទួលជួបគណៈប្រតិភូមកពីវិទ្យាស្ថានកំណើនបៃតងសកល នៅថ្ងៃទី០២ ខែមេសា ម្សិលមិញនេះ លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ហែម វណ្ណឌី បានមានប្រសាសន៍កោតសរសើរវិទ្យាស្ថាន GGGI ដែលបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ។ ជាពិសេសលើតុល្យភាពរវាងការធ្វើឱ្យឧស្សាហកម្មកម្ពុជាកាន់តែបៃតង និងការលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្មទាំងនោះ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យ GGGI ពង្រីក និងចែករំលែកភាពជោគជ័យនៃកំណើនបៃតង បន្ថែមពីលើប្រសិទ្ធភាពថាមពល ដូចជាការប្រើប្រាស់ទឹក និងការគ្រប់គ្រងកាកសំណល់របស់រោងចក្រ និងផ្តល់ការគាំទ្រក្នុងការរៀបចំគោលការណ៍ណែនាំស្តីពីការបង្កើតសួនអេកូឧស្សាហកម្ម សម្រាប់ជាគំរូនៃការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព។
ជាការឆ្លើយតប លោកស្រី Shomi Kim បានបង្ហាញការប្តេជ្ញាចិត្តរបស់ GGGI ក្នុងការគាំទ្រកំណើនបៃតងរបស់កម្ពុជា តាមរយៈគម្រោងឧស្សាហកម្មបៃតង និងគម្រោងធុរកិច្ចដែលប្រើបច្ចេកវិទ្យាមេត្រីភាពអាកាសធាតុ។
លោកស្រី បានសង្កត់ធ្ងន់ថា «មូលនិធិអាកាសធាតុបៃតង (GCF) បានកៀរគរមូលនិធិប្រមាណ ២២០ លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុននៅក្នុងប្រទេសអាស៊ានចំនួន ៥ រួមទាំងកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអនុវត្តដំណោះស្រាយបៃតងក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ បច្ចុប្បន្ន GGGI កំពុងអនុវត្ត ដើម្បីផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ជាមួយក្រុមហ៊ុនសកល លើការជួញដូរឥណទានកាបូន»។

អ្នកស្រី Shomi Kim បានលើកឡើងថា វិទ្យាស្ថាន GGGI បាននិងកំពុងគាំទ្រក្រុមហ៊ុនក្នុងស្រុក ក្នុងការបោះផ្សាយមូលបត្របំណុលបៃតង និងគាំទ្រធនាគារក្នុងស្រុកឱ្យទទួលបានការវាយតម្លៃទទួលស្គាល់ពីមូលនិធិ GCF សម្រាប់ការផ្តល់ហិរញ្ញប្បទានបៃតង។
ជាមួយគ្នានេះដែរ លោក ហែម វណ្ណឌី បានស្នើឱ្យវិទ្យាស្ថាន GGGI និង មូលនិធិ GCF ដើរតួជាសំឡេងតំណាងឱ្យប្រទេសដែលមានសេដ្ឋកិច្ចតូច ដោយតស៊ូមតិលើការអនុវត្តគោលការណ៍បៃតងប្រកបដោយសមធម៌ និងយុត្តិធម៌ ជាពិសេសសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចតូច និងសមត្ថភាពអនុលោមភាពនៅមានកម្រិត៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល