Connect with us

សេដ្ឋកិច្ច

កម្ពុជាកំពុង​រៀបចំវិធានការចាំបាច់ ចំពោះការដំឡើងពន្ធអាមេរិក ដើម្បីគ្រប់គ្រងសភាពការណ៍

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានក្រុមការងារវាយតម្លៃអំពីកម្មវិបាក​នៃ​​គោលនយោបាយ​បដិការ​ពន្ធនាំចូល (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក ដើម្បីដាក់ចេញវិធានការចាំបាច់ ក្នុងការគ្រប់គ្រងសភាពការណ៍ ធានាស្ថិរភាពពាណិជ្ជកម្មជាមួយដៃគូអន្តរ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងក្នុងជំនួបជាមួយលោក Kenichiro Kashiwase ប្រធាន​ក្រុម​បេសកកម្ម នៃ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥។

​លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា នៅលើទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលមធ្យម រាជរដ្ឋាភិបាល ក៏នៅតែបន្តពង្រឹងការប្រមូលចំណូល, បង្កើនប្រសិទ្ធភាពចំណាយ ព្រមទាំងកសាងទ្រនាប់ថវិកាឡើងវិញ។

លោកឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​រួម​នៃ​សេដ្ឋកិច្ចកម្ពុជា ដែលរក្សាបាននូវភាពធន់ល្អ នៅចំពោះ​មុខស្ថាន​ភាព​មិន​​ប្រាកដប្រជា​ខ្ពស់​នៃ​កត្តា​ខាង​ក្រៅក្តី ក្នុងនោះ​វិស័យខ្លះមានភាព ប្រសើរជាងការរំពឹងទុក ខណៈ​វិស័យផ្សេង​​មួយ​ចំនួន​ទៀត​អាច​ប្រឈម​នឹង​ការថមថយជាងការប៉ាន់ស្មានកាលពីដើមឆ្នាំ។

ជាក់ស្តែង រាជរដ្ឋាភិបាលទើបបានដាក់ចេញឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលនីតិកាល​ទី៧នៃរដ្ឋសភា» កាលពីដើមឆ្នាំ ២០២៥ និងកំពុងត្រៀមដាក់ចេញនូវគោល នយោបាយផ្សេងៗទៀតដូចជា “កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ ២០២៤-២០២៨» និងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៦-២០២៨» ផងដែរ។

លោក Kenichiro Kashiwase ប្រធាន​ក្រុម​បេសកកម្ម នៃ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាន​សន្យា​ផ្តល់​កិច្ចសហការ​ និង​ជំនួយ​បច្ចេកទេស​ផ្សេង​ៗ ដល់​រាជរដ្ឋាភិបាលកម្ពុជា ពី​ការ​ប្រកាសពន្ធ​ថ្មី​របស់​រដ្ឋបាល ដូណាល់ ត្រាំ ក្នុង​ន័យ​ធានា​ចីរភាព និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈនៅ​កម្ពុជា​។

លោក Kenichiro Kashiwase បាន​លើក​ឡើង​ថា ក្រុមការងារ IMF ក៏បាននឹង​បន្ត​តាមដាន និង​វាយ​តម្លៃ​ស្ថាន​ភាព និង​កម្មវិបាក​នៃ​គោលនយោបាយ​របស់​សហរដ្ឋអាម៉េរិក​មក​លើ​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស IMF ក៏​ត្រៀម​ផ្តល់​អនុសាសន៍ និង​កិច្ចសហការ​ជា​មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ន័យ​ធានាចីរភាព និង​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។

លោកបាន​អះអាង​ថា IMF ក៏ប្តេជ្ញាបន្តផ្តល់នូវជំនួយបច្ចេកទេសលើចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលទ្ធភាពនៃការអនុវត្ត Policy Coordination Instruments (PCI) ដែលជាគំនិតផ្តួចផ្តើមរបស់ IMF ក្នុង​ការជួយសម្រួល និងពង្រឹងកិច្ចសន្ទនាជាមួយប្រទេសដៃគូ ក្នុងការងារកែទម្រង់នានា និងកៀរគរប្រភពហិរញ្ញប្បទាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤២ វិនាទី មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

ពលករខ្មែរ
ព័ត៌មានជាតិ៣ ម៉ោង មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ជនជាតិ​រ៉ូហ៊ីងយ៉ា១៨ម៉ឺនាក់ដែល​ភៀសខ្លួនទៅបង់ក្លាដែស​ទំនង​អា​ចធ្វើមាតុភូមិនិវត្តន៍ឆាប់ៗ​

Sokha Hotels

ព័ត៌មានពេញនិយម