Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមសម្ដែងការសោកស្ដាយ ចំពោះការដាក់ពន្ធ ៤៦ ភាគរយ ពី ត្រាំ

បានផុស

នៅ

ក្រសូងការបរទេស​វៀតណាម​ នៅថ្ងៃសុក្រនេះ បាន​សម្ដែង​ការសោកស្ដាយចំពោះការសម្រេចចិត្តរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធឆ្លើយតប​លើទំនិញ​វៀតណាមរហូតដល់ ៤៦ ភាគរយ។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានប្រាប់រ៉យទ័រថា៖ «យើងជឿជាក់​ថា​ ការសម្រេចចិត្តនេះមិនសមស្របនឹងការពិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែល​ផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង​ ២ នោះទេ»។

លោកស្រីបាន​បន្តថា៖ «វា​មិន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​ពី​ស្មារតី​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​នោះទេ។ ប្រសិនបើអនុវត្ត វានឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ហើយប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២»។

ទោះបីជាយ៉ាងណា​ក៏ដោយ​ លោកស្រី Hang បាន​​គូសបញ្ជាក់​ថា វៀតណាមនឹងបន្តស្វែងរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍប្រកប​ដោយ​ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីជាមួយសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរគូសបញ្ជាក់ថា វៀតណាម ដែលមាន​អតិរេកពាណិជ្ជកម្មជាមួយ​អាមេរិក ១២៣,៥ ប៊ីលាន​ដុល្លារកាលពីឆ្នាំមុន​ ​គឺជា​ប្រទេស​ដែល​ជាប់​ពន្ធ​របស់ ត្រាំ ក្នុងអត្រាខ្ពស់បំផុតមួយ​ រួមជាមួយ​បណ្ដា​ប្រទេស​ក្នុងតំបន់ផ្សេងៗទៀត ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងថៃជាដើម។

ភ្លាមៗ​ក្រោយ​ការប្រកាសរបស់​ ត្រាំ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ​ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានានៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីដោះស្រាយបញ្ហានេះ ខណៈ​ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​បង្កើត​ក្រុម​ឆ្លើយតប​ភ្លាមៗ​​។ លោកបានចាត់ឲ្យឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ Ho Duc Phoc ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រមូលមតិយោបល់ពីអង្គភាពអាជីវកម្ម ជាពិសេសអ្នកនាំចេញធំៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម