Connect with us

សេដ្ឋកិច្ច

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈលិខិតស្នើសុំការចរចារជាមួយលោកដូណាល់ត្រាំ ជុំវិញការដាក់ពន្ធមកលើទំនិញកម្ពុជាថា កម្ពុជានឹងកាត់​បន្ថយ​ការ​យក​ពន្ធលើទំនិញនាំចូលរបស់អាមេរិកចំនួន ១៩ ប្រភេទពី ៣៥% មក ៥%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតីបានលើកឡើងនៅក្នុងលិខិតស្នើសុំចរចារជាមួយអាមេរិកជុំវិញការអនុវត្តពន្ធ ៤៩% លើទំនិញនាំចេញពីកម្ពុជាទៅអាមេរិកនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥។

តាមរយៈលិខិតផ្លូវការរបស់សម្ដេចធិបតី លើកឡើងថា ជាការឆ្លើយតបនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ អនុវត្តពន្ធ ៤៩% លើទំនិញកម្ពុជាចាប់ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ កម្ពុជាស្នើសុំចរចារជាមួយរដ្ឋបាលរបស់លោក ត្រាំ ភ្លាមៗ និងស្នើឱ្យរដ្ឋបាលរដ្ឋរបស់លោកត្រាំ ពន្យាការអនុវត្តពន្ធនាំចូលថ្មីនេះ។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖«ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅ​មានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ-នាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%»។

យោងតាមក្រសួងពាណិជ្ជកម្ម មុខទំនិញភាគច្រើនជាប្រភេទ សាច់ បន្លែ ផ្លែឈើ ភេសជ្ជៈ និងម៉ូតូ រថយន្ត៕

ខ្លឹមសារលិខិតប្រែសម្រួលរបស់សម្ដេចធិបតី ផ្ញើទៅលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកខាងក្រោម៖

លិខិតផ្ញើទៅ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។

ឯកឧត្តម ដូណាល់ ជេ. ត្រាំ
ប្រធានាធិបតីនៃសហរដ្ឋអាមេរិក
កម្មវត្ថុ៖ ការស្នើបើកការចរចា លើការដាក់ឱ្យអនុវត្តអត្រាពន្ធនាំចូលថ្មីលើទំនិញនាំចេញរបស់កម្ពុជា
ឯកឧត្តមប្រធានាធិបតីជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវ​​អត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ, កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងសូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តម ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។

ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅ​មានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ-នាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។

ក្នុងស្មារតីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ធ្វើការទាក់ទង ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់ឯកឧត្តម ដើម្បីអនុវត្តកិច្ចការនេះ។

កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនយើងទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់-ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ។
សូមឯកឧត្តមទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ

តារាងមុខទំនិញកាត់បន្ថយពន្ធទំនិញអាមេរិកខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

អាស៊ីប៉ាពូនូវែលហ្គីណេ ជួបគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

កីឡា៤២ នាទីutes មុន

ចេញទៅ អាមេរិក លើកដំបូង ពេជ្រ សម្បត្តិ ប៉ះ​ជើងខ្លាំង ធ្លាប់ជួប Rodtang

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

Sokha Hotels

ព័ត៌មានពេញនិយម