Connect with us

ព័ត៌មានអន្ដរជាតិ

ចិនសងសឹក ដោយ​ដាក់ពន្ធ ៣៤ ភាគរយ លើទំនិញ​អាមេរិក​គ្រប់មុខ

បានផុស

នៅ

រដ្ឋាភិបាល​ចិនកាលពីថ្ងៃសុក្រ ​បាន​ប្រកាស​ដាក់ពន្ធឆ្លើយតបឱ្យស្មើគ្នា ៣៤ ភាគរយ លើទំនិញ​គ្រប់មុខដែល​នាំចូលពីសហរដ្ឋអាមេរិក​ ដើម្បីជា​ការសងសឹកលើចំណាត់ការពន្ធ ៣៤ ភាគរយ លើទំនិញចិន​ របស់​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែល​ប្រកាសឡើងកាលពីថ្ងៃព្រហស្បតិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការវិវត្តដែល​បង្ហាញពីភាព​កាន់តែតានតឹងនៃសង្រ្គាម​ពាណិជ្ជកម្មពិភព​លោក​នេះ វិធានការពន្ធរបស់ចិន​នឹងចូលជាធរមាន​នៅថ្ងៃទី ១០ មេសា ពោលគឺ ១ ថ្ងៃ ក្រោ​យពន្ធឆ្លើយតបឱ្យស្មើគ្នារបស់​ លោក ត្រាំ កំណត់ថានឹង​ចូលជាធរមាន​។

គណៈកម្មការពន្ធរបស់ក្រុមប្រឹក្សារដ្ឋចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសអំពីពន្ធសងសឹករបស់ខ្លួនថា៖ «ការអនុវត្តរបស់សហរដ្ឋអាមេរិកនេះ មិនស្របតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន ហើយជាការអនុវត្តការគំរាមកំហែងឯកតោភាគីធម្មតា»។

គួរគូស​បញ្ជាក់ថា រាប់ទាំងពន្ធចុងក្រោ​យដែល លោក ត្រាំ បាន​ប្រកាសឡើង​ អត្រាពន្ធរបស់អាមេរិក​លើទំនិញ​គ្រប់មុខដែល​នាំចូល​ពី​ចិន បាន​កើនដល់ ៥៤ ភាគរយ។ ពន្ធគយចុងក្រោយបំផុតរបស់អាមេរិកលើទំនិញចិន គឺខ្ពស់ជាងអ្វីដែលអ្នកវិភាគជាច្រើនបានរំពឹងទុក ហើយអាចផ្លាស់ប្តូរជាមូលដ្ឋាននៃទំនាក់ទំនង និងពាណិជ្ជកម្មជិតពាក់កណ្ដាល​ទ្រីលាន​ដុល្លារ នៃប្រទេស​ទាំង​២​ ដែល​ជាដៃគូសេដ្ឋកិច្ចអស់រយៈពេល​ជាច្រើនទសវត្សរ៍មកហើយ​។

កន្លងមក​ ចិនតែងតែប្រកាសការឆ្លើយតប​របស់​ខ្លួន ហើយហៅសកម្មភាព​របស់​សហរដ្ឋអាមេរិក​ ថារំលោភលើ​សន្តិសុខសណ្ដាប់ធ្នាប់ពាណិជ្ជកម្មសកលដែលស្រប​តាម​ច្បាប់។ ការឆ្លើយតប​របស់​ចិន​កន្លងមក រួមមាន​ទាំងការកំណត់គោលដៅពន្ធលើទំនិញ​កសិកម្មចិន​ ទប់ស្កាត់ការនាំចេញរ៉ែកម្រទៅសហរដ្ឋអាមេរិក​ និង​ការស៊ើបអង្កេតក្រុមហ៊ុនអាមេរិក​នៅក្នុងស្រុកចិន​ជុំវិញប្រតិបត្តិការ​ផ្ដាច់មុខជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម