សេដ្ឋកិច្ច
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
ភ្នំពេញ ០៥ មេសា ២០២៥
ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើការប្រកាសជាសាធារណៈអំពីការទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ត RAM ពីក្រុមហ៊ុន Stellantis នៅកម្ពុជាចាប់ពីថ្ងៃទី ០៥ មេសា ២០២៥ នេះតទៅ។

កាលពីថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia បានសម្ភោធជាផ្លូវការនៃរថយន្ត Peugeot ដែលទទួលសិទ្ធលក់ និងចែកចាយ ព្រមទាំងសេវាកម្មជូសជុលរថយន្តប្រចាំប្រទេសកម្ពុជា,
ថ្ងៃនេះផងដែរ RMA Cambodia ក៏បាននាំចូលរថយន្តដែលមានឈ្មោះល្បីល្បាញជុំវិញសកលលោកដែលស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ Stellantis គឺរថយន្ត RAM Trucks មកកាន់ទីផ្សារប្រទេសកម្ពុជា។ ដោយមានការសម្ភោធជាផ្លូវការនូវរថយន្ត RAM 1500 REBEL ស៊េរីឆ្នាំ ២០២៥ ជារថយន្តដែលតំណាងឲ្យ អំណាច ភាពអង់អាច និងជ័យជំនះ ជាមួយបច្ចេកវិទ្យាដ៏ទំនើប សមស្របគ្រប់ស្ថានភាព និងកាលៈទេសៈផ្លូវនៅប្រទេសកម្ពុជា។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបង្ហាញអំពី អារម្មណ៍ដ៏រំភើបនៃការទទួលនូវសមាជិកថ្មីមួយទៀតនៅក្នុងឆ្នាំ ២០២៥ នេះ ហើយក៏ជាម៉ាកមួយដែលលោកស្រឡាញ់ពេញចិត្តនូវកេរ្ត៍ឈ្មោះដ៏ល្បីសុះសាយជុំវិញសកលលោកមួយគឺម៉ាករថយន្ត RAM ដែលទើបតែដាក់សម្ភោធជាផ្លូវការមួយនេះ។


ក្នុងឱកាសនេះផងដែរ លោក នូ ណារុណ “Head Brand of RAM Cambodia” បានធ្វើបទបង្ហាញពីលក្ខណៈពិសេសៗដ៏ឆ្នើម សមត្ថភាពដ៏អស្ចារ្យរបស់ RAM Trucks។ លោកបានលើកឡើងពីបច្ចេកវិទ្យាដែលទំនើបលើសគេរបស់រថយន្ត RAM ព្រមទាំងសមត្ថភាព និងការរចនាដ៏រឹងមាំ និងភាពប្រណិតរបស់ RAM ដែលបង្ហាញពីជម្រើសល្អបំផុតសម្រាប់អតិថិជនដែលស្វែងរករថយន្តដែលតំណាងទាំងអំណាច ភាពអង់អាច និងជ័យជំនះ ។

អតិថិជនទាំងអស់អាចធ្វើការស្វែងរក Showroom RAM Cambodia ដែលមានទីតាំងស្ថិតនៅផ្សារ Olympia និងនៅលើផ្លូវ ៦០ម៉ែត្រព្រមទាំងទទួលនូវសេវាកម្មជួសជុល ដែលមានទីតាំងនៅលើផ្លូវ៦០ម៉ែត្រ មហាវិថីសម្ដេចហ៊ុន សែន កែងផ្លូវឧញ៉ាហ៊ុន នាង។ ហើយអតិថិជនអាចធ្វើការបើកបរសាកល្បងរថយន្ត RAM RABEL 1500 មុនគេដោយកក់ពេលវេលារបស់អ្នកជាមួយផ្នែកលក់របស់យើងតាមរយៈ ៖ 089 888 116 ។















-
សន្តិសុខសង្គម១៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល