Connect with us

ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជាបន្តចាប់ដៃជាមួយរដ្ឋាភិបាល​​ ដើម្បីលើកកម្ពស់ធុរកិច្ច ទោះបីជាអាមេរិកតំឡើងពន្ធ

បានផុស

នៅ

ឆ្លើយតបទៅនឹងការប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញនាំចូលពីកម្ពុជាដោយសហរដ្ឋអាំមេរិកលើមុខទំនិញនាំចូលពីកម្ពុជាបានបង្ករក្តីបារម្ភដល់វិស័យឯកជន ជាពិសេសអ្នកនាំចេញ សភាពាណិជ្ជកម្មកម្ពុជា (CCC) នឹងបន្តអនុវត្តយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ​ដើម្បីផ្តល់ទំនុកចិត្ត ស្វែងរកដំណោះស្រាយ ដល់វិស័យឯកជនក្នុងកាលៈទេសៈចំពោះមុខនេះ ។

កាលពីថ្ងៃទី៣ ខែមេ សា ឆ្នាំ២០២៥ ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក “បានប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញ ផលិតផលនាំចូលពីកម្ពុជា​ ក៏ដូចគ្នានឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនលើសកល លោក បានកំពុងរងការដំឡើងពន្ធលើផលិតផលនាំចូលទៅសហរដ្ឋអាមេរិក ហើយការអនុវត្តនឹងចូលជា ធរមាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

យោងតាមសេចក្តីជូនដំណឹងរបស់ CCC កាលពីពេលថ្មីៗនេះ វិធានការរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានកំពុងបង្កឱ្យមានការបារម្ភពី វិស័យឯកជន យើងទូទាំងប្រទេស ដែលនឹងទទួលរងផលប៉ះពាល់ក្នុងសកម្មភាព ធុរកិច្ច និងវិនិយោគ របស់ខ្លួននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​«សភាពាណិជ្ជកម្មកម្ពុជា ​ សូមអំពាវនាវដល់អ្នកវិនិយោគ ក៏ដូចនិយោជិក និងនិយោជក ទាំងអស់ សូមកុំបារម្ភ ព្រោះស្ថានភាព នាំចេញនៅតែមានស្ថេរភាពដដែល ដោយសារប្រទេសកម្ពុជាមានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាប្រទេសជាច្រើនទៀត។ យើងសូមអំពាវនាវ អ្នកវិនិយោគទាំងអស់បន្តរផ្តល់ទំនុក ចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាប្រឈមជាមួយគ្នា»។ នេះបើយោងតាម​ CCC។

ជាមួយគ្នានេះដែរ CCC ថា កម្ពុជានៅក្នុងនាមជាសមាជិក WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស១៦៦ផ្សេងទៀត ដែរ សុទ្ធតែជាសមាជិក WTO កម្ពុជាមានការកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះ កម្ពុជាបានកំណត់ នៅក្នុងកាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធនៃផលិតផលនាំចូល គឺមានចន្លោះពី ០ រហូតដល់អស់កម្ពស់គឺ ៣៥%។

«សភាពាណិជ្ជកម្មកម្ពុជា សហការួមជាមួយរាជរដ្ឋាភិបាល នឹងនៅតែបន្តលើកទឹកចិត្តនឹងផ្តល់ការ គាំទ្រ ស្វែងរកដំណោះស្រាយ ជូនដល់វិស័យឯកជនទូទាំងប្រទេស បានកំពុងជួបប្រទះបញ្ហា ប្រឈម ក្នុងសកម្មភាពធុរកិច្ច អាជីវកម្ម និងវិនិយោគ មិនថានៅក្នុង ឬ ក្រៅប្រទេសកម្ពុជា»។ នេះបើតាមការថ្លែងរបស់ CCC។

កាលពីថ្ងៃទី៤ ខែមេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈលិខិតស្នើសុំការចរចារជាមួយលោកដូណាល់ត្រាំ ជុំវិញការដាក់ពន្ធមកលើទំនិញកម្ពុជាថា កម្ពុជានឹងកាត់​បន្ថយ​ការ​យក​ពន្ធលើទំនិញនាំចូលរបស់អាមេរិកចំនួន ១៩ ប្រភេទពី ៣៥% មក ៥%។

សម្ដេចធិបតីបានលើកឡើងនៅក្នុងលិខិតស្នើសុំចរចារជាមួយអាមេរិកជុំវិញការអនុវត្តពន្ធ ៤៩% លើទំនិញនាំចេញពីកម្ពុជាទៅអាមេរិកនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥។

តាមរយៈលិខិតផ្លូវការរបស់សម្ដេចធិបតី លើកឡើងថា ជាការឆ្លើយតបនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ អនុវត្តពន្ធ ៤៩% លើទំនិញកម្ពុជាចាប់ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ កម្ពុជាស្នើសុំចរចារជាមួយរដ្ឋបាលរបស់លោក ត្រាំ ភ្លាមៗ និងស្នើឱ្យរដ្ឋបាលរដ្ឋរបស់លោកត្រាំ ពន្យាការអនុវត្តពន្ធនាំចូលថ្មីនេះ។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖«ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅ​មានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ-នាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%»។

យោងតាមក្រសួងពាណិជ្ជកម្ម មុខទំនិញភាគច្រើនជាប្រភេទ សាច់ បន្លែ ផ្លែឈើ ភេសជ្ជៈ និងម៉ូតូ រថយន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ វិនាទី មុន

សភាពាណិជ្ជកម្មកម្ពុជាបន្តចាប់ដៃជាមួយរដ្ឋាភិបាល​​ ដើម្បីលើកកម្ពស់ធុរកិច្ច ទោះបីជាអាមេរិកតំឡើងពន្ធ

ព័ត៌មានជាតិ៥ នាទីutes មុន

នាយករដ្ឋមន្ត្រីណែនាំឱ្យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ទូទាំងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ នាទីutes មុន

សម្ដេចធិបតី ឱ្យរៀបចំសួនសាធារណៈទំហំ៧០ហិកតានៅទំនប់កប់ស្រូវ ដើម្បីពលរដ្ឋហាត់ប្រាណ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​កាល​បរិច្ឆេទ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅ​កូរ៉េខាងត្បូង​ទំនង​​ធ្វើនៅថ្ងៃទី៣មិថុនា​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អ៊ុយក្រែន នឹង​បញ្ជូន​ក្រុម​ប្រតិភូ​ទៅ​អាមេរិក​ក្នុង​សប្ដាហ៍​នេះ និយាយ​ពី​​កិច្ចព្រមព្រៀង​រ៉ែ​កម្រ

Sokha Hotels

ព័ត៌មានពេញនិយម