ព័ត៌មានអន្ដរជាតិ
មន្រ្តីកំពូលរបស់ ត្រាំ៖ ៥០ ប្រទេស បានទាក់ទងទៅអាមេរិក ដើម្បីចរចាពន្ធ
នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន លោក Kevin Hassett បាននិយាយការពារគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ដោយច្រានចោលការណ៍ដែលថា វានឹងធ្វើឱ្យអ្នកប្រើប្រាស់អាមេរិកចំណាយកាន់តែច្រើន ខណៈឥឡូវនេះមានប្រទេស ៥០ រួចហើយ ដែលទាក់ទងទៅអាមេរិក ដើម្បីចរចាពីបញ្ហាពន្ធ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ ABC News។

លោក Hassett បានថ្លែងប្រាប់កម្មវិធី «This Week» របស់ ABC យ៉ាងដូច្នេះថា៖ «ការពិត គឺប្រទេសនានាមានការខឹងសម្បារ និងសងសឹក ប៉ុន្តែពួកគេក៏ចង់ចរចាផងដែរ។ ខ្ញុំបានទទួលរបាយការណ៍ពី [អ្នកតំណាងពាណិជ្ជកម្មអាមេរិក] កាលពីយប់មិញថា ប្រទេសជាង ៥០ បានទាក់ទងទៅប្រធានាធិបតី ដើម្បីចាប់ផ្តើមការចរចា។ ពួកគេកំពុងធ្វើដូច្នេះ ព្រោះពួកគេយល់ថា ពួកគេទទួលរងនូវពន្ធច្រើន»។
ដូច្នេះហើយ លោកបន្តថា៖ «ខ្ញុំមិនគិតថា អ្នកនឹងឃើញឥទ្ធិពលធំដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនោះទេ។ ខ្ញុំគិតថា មូលហេតុដែលយើងមានឱនភាពពាណិជ្ជកម្មអូសបន្លាយយូរអង្វែង ព្រោះប្រទេសទាំងនេះបន្តការផ្គត់ផ្គង់តែរហូត។ ពួកគេលក់បង្ខូចតម្លៃក្នុងប្រទេស(អាមេរិក) ដើម្បីបង្កើតការងារក្នុងប្រទេសចិន»។

គួរគូសបញ្ជាក់ថា លោក ត្រាំ បានប្រកាស «ពន្ធឆ្លើយតបឱ្យស្មើគ្នា» កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន (ម៉ោងនៅកម្ពុជា) ដោយកំណត់ពន្ធ ១០ ភាគរយ លើគ្រប់មុខទំនិញនាំចូលពីគ្រប់ប្រទេស ខណៈកំណត់អត្រាខ្ពស់ជាងនេះ សម្រាប់បណ្ដាប្រទេសមួយចំនួនធំ ដែលជាទូទៅមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកធ្ងន់ធ្ងរ ទោះបីជាលោក ត្រាំ អះអាងថា ពន្ធរបស់លោក ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធខ្ពស់លើទំនិញរបស់អាមេរិកពីសំណាក់ប្រទេសទាំងនោះក៏ដោយ។
ពន្ធមូលដ្ឋាន ១០ ភាគរយ ចូលជាធរមានកាលពីសប្ដាហ៍មុន ខណៈពន្ធដែលខ្ពស់ជាងនេះ កំណត់ថានឹងចូលជាធរមាននៅថ្ងៃពុធ ខានស្អែក។ ក្រោយការប្រកាសរបស់លោក ត្រាំ ផ្សារភាគហ៊ុនរបស់ពិភពលោក បានធ្លាក់ចុះជាគំហុក ខណៈអ្នកប្រឆាំងក្នុងស្រុកអាមេរិក ព្រួយបារម្ភថា វិធានការពន្ធដដែលមានលទ្ធភាពបង្កវិបត្តិសេដ្ឋកិច្ច បំផ្ទុះអតិផរណា និងបង្កើនការបាត់បង់ការងារធ្វើ ដែលជះឥទ្ធិពលដោយផ្ទាល់លើអំណាចទិញ ចំពេលធ្វើឱ្យរង្គុះរង្គើដល់ទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្ត និងជាដៃគូសេដ្ឋកិច្ច៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល