Connect with us

សេដ្ឋកិច្ច

សម្ដេច ហ៊ុន ម៉ាណែត៖ «កម្ពុជាមិនបានដាក់ពន្ធអាមេរិក ៩៧% ដូចគេចោទទេ»

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ ថា កម្ពុជាមិនបានដាក់ពន្ធ ៩៥% ដូចការចោទប្រកាន់នោះទេ។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៩៧% មិនមែនជាអត្រាពន្ធ ​ដែលទំនិញអា​មេរិក​ចូល​មក​កម្ពុជា នោះទេ ពោលគឺជា អត្រានៃឱនភាពជញ្ជីងពាណិជ្ជកម្ម ដែលកម្ពុជា​នាំចេញ​ទៅ​អា​មេរិក ច្រើនជាងអាមេរិកនាំចូលមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើកម្ពុជាដាក់ពន្ធប៉ុន្មានទៅលើទំនិញនាំចូលរបស់អាមេរិក? សម្ដេចធិបតី ពន្យល់ថា នៅឆ្នាំ ២០០៤ រាជរដ្ឋាភិបាលបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈរាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តមិនយកពន្ធលើសពី ៣៥% មិនថាទំនិញនាំចូលពីអាមេរិក ឬប្រទេសផ្សេង។

សម្ដេចធិបតី បានបញ្ជាក់ថា ជាមធ្យមកម្ពុជាយកពន្ធ ២៩,៤% សម្រាប់ទំនិញនាំចូលមក​ពីអា​មេរិក ខណៈអាមេរិកយកពន្ធពីកម្ពុជា ១១%។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ផលិតផល ១៨៦៨ បន្ទាត់ពន្ធ ក្នុងនោះមាន ២១១ បន្ទាត់ពន្ធដែលទំនិញរបស់អាមេរិករួចពន្ធនាំចូលមក ដូចទូរស័ព្ទដៃយកមកពីអាមេរិក សូន្យ ហើយមានផលិតផលច្រើនទៀត។

បើតាមសម្ដេច ហ៊ុន ម៉ាណែត កម្ពុជាមិនបានច្របាច់កអាមេរិកតាមរយៈការដាក់ពន្ធ រាល់​ទំនិញ​របស់អាមេរិក ៩៧% ដូចគេចោទនោះទេ។

កាលពីថ្ងៃទី ០៤ ខែមេសា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការ ស្នើសុំចរចារជាមួយអាមេរិកជុំវិញការអនុវត្តពន្ធ ៤៩% លើទំនិញនាំចេញពីកម្ពុជាទៅអាមេរិក។

តាមរយៈលិខិតផ្លូវការរបស់សម្ដេចធិបតី លើកឡើងថា ជាការឆ្លើយតបនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ អនុវត្តពន្ធ ៤៩% លើទំនិញកម្ពុជាចាប់ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ កម្ពុជាស្នើសុំចរចារជាមួយរដ្ឋបាលរបស់លោក ត្រាំ ភ្លាមៗ និងស្នើឱ្យរដ្ឋបាលរដ្ឋរបស់លោកត្រាំ ពន្យាការអនុវត្តពន្ធនាំចូលថ្មីនេះ។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅ​មានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤៩ វិនាទី មុន

សម្ដេច ហ៊ុន ម៉ាណែត៖ «កម្ពុជាមិនបានដាក់ពន្ធអាមេរិក ៩៧% ដូចគេចោទទេ»

សេចក្ដីជូនដំណឹង១១ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ

កីឡា១៣ នាទីutes មុន

ពាន​សម្តេច​តេជោ ហ៊ុន សែន វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

សេដ្ឋកិច្ច២៣ នាទីutes មុន

រដ្ឋជួយសន្សំពលរដ្ឋជាង១លាន៤សែនដុល្លារលើថ្លៃធ្វើដំណើររាល់បុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ

កីឡា២៤ នាទីutes មុន

Liverpool ចង់បានខ្សែការពារដ៏រឹងមាំរបស់ Barca ម្នាក់ មកជំនួស Van Dijk

Sokha Hotels

ព័ត៌មានពេញនិយម