ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងមិនដកពន្ធចេញទេ លុះត្រាតែមានតុល្យភាពពាណិជ្ជកម្ម
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងមិនថយចំពោះវិធានការពន្ធលើទំនិញនាំចូលពីបរទេសនោះទេ លុះត្រាតែបណ្ដាប្រទេសនានាធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

លោក ត្រាំ ថានឹងប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួន ដែលបានបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ បង្កការភ័យខ្លាចអំពីការធ្លាក់ចុះសេដ្ឋកិច្ច និងរំខានដល់ពាណិជ្ជកម្មពិភពលោក។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បាននិយាយថា លោកមិនចង់ឱ្យទីផ្សារពិភពលោកធ្លាក់ចុះនោះទេ ប៉ុន្តែលោកក៏មិនព្រួយបារម្ភអំពីការលក់ចេញក្នុងផ្សារភាគហ៊ុនទ្រង់ទ្រាយធំដែរ ដោយបន្ថែមថា «ពេលខ្លះ អ្នកត្រូវថ្នាំលេប ដើម្បីជួសជុលអ្វីមួយ»។ ពាក់ថាថ្នាំ គឺលោកចង់សំដៅលើវិធានការពន្ធ។
ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងខណៈទីផ្សារហិរញ្ញវត្ថុពិភពលោក ធ្លាក់ចុះយ៉ាងខ្លាំងនៅពេលចាប់ផ្ដើមការជួញដូរនៅថ្ងៃចន្ទនេះ ហើយបន្ទាប់ពីជំនួយការរបស់លោក ត្រាំ បានស្វែងរកការបន្ធូរបន្ថយកង្វល់ទីផ្សារ ដោយនិយាយថា ប្រទេសជាង ៥០ បានទាក់ទងទៅអាមេរិក ដើម្បីចរចាដកវិធានការពន្ធ។

លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយទៅកាន់មេដឹកនាំជាច្រើន អឺរ៉ុប អាស៊ី មកពីជុំវិញពិភពលោក។ ពួកគេខ្នះខ្នែងដើម្បីសម្រេចបានកិច្ចព្រមព្រៀង។ ហើយខ្ញុំប្រាប់ពួកគេថា យើងនឹងមិនមានឱនភាពជាមួយប្រទេសរបស់អ្នកទេ។ យើងនឹងមិនធ្វើដូច្នេះទេ ព្រោះសម្រាប់ខ្ញុំ ឱនភាពគឺជាការខាតបង់។ យើងនឹងត្រូវតែមានអតិរេក ឬខ្លាំងបំផុត គឺស្មើគ្នា»។
លោក ត្រាំ ដែលបានចំណាយពេលចុងសប្តាហ៍នៅរដ្ឋ Florida លេងកីឡាវាយកូនហ្គោល បានបង្ហោះតាមសារថា៖ «យើងនឹងឈ្នះ។ តោងឱ្យជាប់។ វានឹងមិនងាយស្រួលទេ»។ សមាជិកខុទ្ទកាល័យរបស់លោក និងទីប្រឹក្សាសេដ្ឋកិច្ច កាលពីថ្ងៃអាទិត្យ បាននិយាយការពារវិធានការពន្ធគយ និងច្រានចោលផលវិបាកសម្រាប់សេដ្ឋកិច្ចពិភពលោក៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ