សេដ្ឋកិច្ច
ប្រតិភូវិនិយោគផ្នែកអំបោះ និងក្រណាត់ឥណ្ឌាសិក្សាអំពីសក្តានុពលនៅកម្ពុជា
លោក Albert Tan អនុប្រធាន សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥បាន ទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋាភិបាលនៃរដ្ឋ Tamil Nadu និងសហភាពឧស្សាហកម្ម កម្មន្តសាល និងផ្គត់ផ្គង់អំបោះ ក្រណាត់ និងវាយនភណ្ឌឥណ្ឌា។

លោក Albert Tan បានលើកឡើងថា បច្ចុប្បន្ន វិនិយោគិនវិស័យកាត់ដេររបស់កម្ពុជាបាននាំចូលប្រហែល ៦៥% នៃវត្ថុធាតុដើមពីប្រទេសចិន ១៥% ពីប្រទេសវៀតណាម និងពីប្រទេសផ្សេងៗទៀត។
គណៈប្រតិភូយល់ឃើញថា ប្រទេសកម្ពុជា ជាទីផ្សារសក្តានុពលថ្មីមួយសម្រាប់អាជីវកម្ម និងការវិនិយោគ ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ TAFTAC ដើម្បីលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសារមានគុណសម្បត្តិប្រកួតប្រជែងមួយចំនួន។
អនុប្រធានសមាគមវាយនភណ្ឌ បានជម្រាបគណៈប្រតិភូថា ពេលវេលា បញ្ជូនទំនិញ ខ្លីជាងមុនក្នុងការទិញគឺចាំបាច់ ដើម្បីឱ្យមានសក្តានុពលក្នុងការវិនិយោគលើវត្ថុធាតុដើមដល់រោងចក្រនៅកម្ពុជា ជាពិសេសនៅក្នុងពេលត្រៀមចាកចេញ ពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដែលតម្រូវឱ្យប្រទេសកម្ពុជាធ្វើដំណើរការបរិវត្តកម្មទ្វេដើម្បីទទួលបានការអនុគ្រោះ។

TAFTAC ក៏បានជម្រាបគណៈប្រតិភូថា ការកសាងសមត្ថភាព និងការអភិវឌ្ឍជំនាញ គឺជាការវិនិយោគរបស់យើងលើធនធានមនុស្ស ហើយយើងអាចធ្វើការជាមួយគ្នាដើម្បីបង្កើនជំនាញបន្ថែមទៀតនៅក្នុងវិស័យពាក់ព័ន្ធ។ គណៈប្រតិភូបានទស្សនកិច្ចវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI) ជួបជាមួយសិស្ស និងសិក្ខាកាម។
កាតព្វកិច្ចត្រួតពិនិត្យគ្រប់ជ្រុងជ្រោយផ្នែកបរិស្ថាន និរន្តរភាព តម្រូវដោយប្រទេសផ្សេងៗ ក៏ស្ថិតនៅក្នុងការយកចិត្តទុកដាក់ និងសកម្មភាពរបស់យើងផងដែរ។
ស្ថានទូតឥណ្ឌា និង TAFTAC បន្តទំនាក់ទំនងកាន់តែរឹងមាំ លើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពពាណិជ្ជកម្មផ្សេងៗ៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ