Connect with us

សេដ្ឋកិច្ច

កម្ពុជាទទួលបានទុនវិនិយោគជាង ២,៨៦ ពាន់លានដុល្លារពីប្រទេសចិននៅឆ្នាំ ២០២៤

បានផុស

នៅ

ប្រទេសចិនបានរក្សាដំណែងជាប្រទេសវិនិយោគធំជាងគេ ក្នុងរយៈពេល ៨ ឆ្នាំ ជាប់ៗ​គ្នា​របស់​កម្ពុជា​កម្ពុជា។ នៅឆ្នាំ ២០២៤ ការវិនិយោគរបស់ចិននៅកម្ពុជាឈានដល់ ២,៨៦ ពាន់លាន​ដុល្លារ​​​អាមេរិក ស្មើនឹង ៤៣% នៃការទាក់ទាញ​វិនិយោគបរទេសសរុបរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លីវ ស៊ាវគ័ង ប្រធានសមាគសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងនៅក្នុងវេទិកា​ស្ដីពី​ទំ​នាក់​​​ទំនងកម្ពុជា-ចិនក្នុងបរិបទថ្មីនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥​ថា ទំនាក់ទំនងភាពជា​ដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និង​​គោល​​គំនិតនៃសហគមន៍វាសនារួមកម្ពុជា-ចិន បាន​នាំ​មកនូវសុខមាលភាពពិតប្រាកដដល់ប្រជាជនកម្ពុជា។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមាន ប្រសាសន៍ថា ទំនាក់ទំនង​កម្ពុជា-ចិន គឺជាសហគមន៍រួមវាសនាតែមួយ សំដៅដល់ការចែករំលែកទាំងទស្សន និងការរីក​ចម្រើន​ទាំង​ប្រភពសន្តិសុខ និងវប្បធម៌។

កម្ពុជា-ចិន បានចុះហត្ថលេខាពាណិជ្ជកម្មសេរី (FTA) និងបានអនុវត្តដោយជោគជ័យកន្លងមក ឃើញ​មាន​តួលេខរីក​ចម្រើនជាបន្តបន្ទាប់ ដែលតួលេខនេះ បង្ហាញថា ការចុះហត្ថលេខា​ពាណិជ្ជ​កម្មសេរី រវាងកម្ពុជា-ចិន ជាសក្ខីភាពមួយនឹងបន្តរីក​ចម្រើន​បន្តទៀតនៅក្នុងថ្ងៃអនាគត។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន​សម្រេច​បានជាង ១៥ ពាន់លានដុល្លារ កើនឡើង ២៣,៨៤% ធៀបនឹងឆ្នាំ ២០២៣។

ក្នុង​នោះ​កម្ពុជានាំទំនិញទៅចិន មានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើន១៨,៤% ភាគរយ និង​ទំ​និញ​​ចិន​នាំចូល​មកកម្ពុជា​តម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើន ២៤,៦ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចងការប្រាក់
សន្តិសុខសង្គម៨ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍៨ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម