Connect with us

សេដ្ឋកិច្ច

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទុនវិនិយោគជាង $៨០០ លាន

បានផុស

នៅ

លោក ហាក់ សិរី ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ បានឱ្យដឹងថា កន្លងមកជិត ២០ ឆ្នាំ ដែលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន មានការអភិវឌ្ឍកើនឡើងជាលំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​ទទួលបានការវិនិយោគពីក្រុមហ៊ុន​ទូទាំង​ពិភពលោកចំនួន ១៥ ប្រទេស ដែលមានក្រុមហ៊ុនចំនួន ១១៦ ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុនដែលមកពីប្រទេសជប៉ុនឈានមុខគេ គឺមានប្រមាណ ៤០% នៃចំនួនក្រុម​ហ៊ុនសរុប បន្ទាប់មកគឺប្រទេសចិនមានប្រមាណ ៣៣ ក្រុមហ៊ុន។

តម្លៃវិនិយោគសរុបមកពីក្រុមហ៊ុនទាំងអស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានប្រមាណ ៨២១ លានដុល្លារ ដែលភាគច្រើនវិនិយោគលើវិស័យអេឡិកត្រូនិក និងគ្រឿងអគ្គិសនីមាន ១៣ ក្រុមហ៊ុន។ ក្រៅពីនេះ មានគ្រឿងបង្គុំរថយន្ត និងការដំឡើងរថយន្ត ព្រមទាំងសម្ភារប្រើប្រាស់​ប្រ​ចាំថ្ងៃ និងផលិតភេសជ្ជៈ។

លោក ហាក់ សិរី ថ្លែងថា៖ «ក្រុមហ៊ុនដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភាគច្រើនជាក្រុមហ៊ុនដែលមានសក្ដានុពល ហើយមានរោងចក្រជាច្រើននៅជុំវិញពិភពលោក ដូចជា ឧទារហរណ៍ ក្រុមហ៊ុន ក្រុមហ៊ុន Minebea Mitsumi ជាក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិក ដែលត្រូវបានគេប្រើក្នុងឧបករណ៍អេឡិកត្រូនិកដូចជា ទូរស័ព្ទដៃ គ្រឿងអេឡិកត្រូនិកជាច្រើនទៀត ដែលសុទ្ធសឹងតែជាក្រុមហ៊ុនមានឈ្មោះបោះសំឡេង»។

យោងតាមក្រសួងឧស្សាហកម្ម គិតត្រឹមដំណាច់ឆ្នាំ ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រដំណើរការមាន​​​ចំនួន ៣០ ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត កើនឡើង ៤ តំបន់ ស្មើនឹង ១៥,៣៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។

ទុនវិនិយោគសរុបនៅក្នុង​វិស័យ​ឧស្សា​ហ​កម្ម មានចំនួនជាង ២០,៤៥ ពាន់​លាន​ដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១០,១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ ២០​២៥ ដោយគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាល​មិន​មែនកាត់ដេរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម