Connect with us

ព័ត៌មានជាតិ

CRF៖ ការនាំចេញអង្កររបស់វៀតណាម និងថៃនឹងរងផលប៉ះពាល់ខ្លាំងពីគោលនយោបាយពន្ធរបស់ត្រាំ

បានផុស

នៅ

អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោក លន់ យ៉េង បានថ្លែងប្រាប់កម្ពុជាថ្មីថាការដាក់ពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យប៉ះពាល់ការកើនឡើងតម្លៃអង្ករនាំចូលទៅកាន់ទីផ្សារអាមេរិក ជាពិសេសគឺប្រទេសដែលនាំចូលអង្ករធំៗទៅកាន់ទីផ្សារមួយនេះដូចជាវៀតណាម និងថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានថ្លែងថា៖«ទីផ្សារអាមេរិកពុំមែនជាទីផ្សារធំសម្រាប់ការនាំអង្ករចេញពីកម្ពុជារបស់យើងឡើយ។ ដោយក្នុង១ឆ្នាំយើងនាំចេញទៅកាន់ទីផ្សារអាមេរិកប្រមាណជា២ពាន់តោនប៉ុណ្ណោះ អ្វីដែលយើងបារម្ភនោះនៅពេលដែលអាមេរិកដាក់ពន្ធគយច្រើនលើការនាំចូល ដូច្នេះប្រទេសដែលនាំចេញធំៗដូចជាថៃ និងវៀតណាមដែលរងផលប៉ះពាល់ខ្លាំងនោះ នឹងបែរទិសដៅទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបដែលយើងនាំចេញទៅនោះ ពួកគេនឹងទៅដណ្តើមទីផ្សាររបស់យើងនៅអឺរ៉ុបនោះដែរ ដោយសារតែទីផ្សារដ៏ធំរបស់ពួកគេនៅអាមេរិកចំណាយលើពន្ធខ្ពស់។​

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ​ប្រធានាធិបតីសហរដ្ឋអាមេរិក “បានប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញ ផលិតផលនាំចូលពីកម្ពុជា​ ខណៈប្រទេសថៃរងអត្រាពន្ធ៣៦% និងវៀតណាម ៤៦%។

បើតាមលោក លន់ យ៉េង ដោយសារតែប្រទេសវៀតណាម និងថៃជាអ្នកនាំចេញអង្ករធំជាងគេទៅកាន់ទីផ្សារអាមេរិក ដូច្នេះនៅពេលដែលអ្នកនាំចេញបង់ពន្ធខ្ពស់ជាងមុន ពួកគេក៏នឹងបង្កើនតម្លៃអង្ករផងដែរ ចង់មិនចង់ពួកគេនឹងបង្វែរទិសដៅខ្លះដើម្បីចាប់ទីផ្សារអឺរ៉ុបដែលកម្ពុជាកំពុងទទួលបានចំណែកទីផ្សារធំ និងក៏ទទួលបានការអនុគ្រោះពន្ធផងដែរ។

លោក សុង សារ៉ន ប្រធានក្រមហ៊ុន Amru Rice (Cambodia) Co.ltd បានថ្លែងថា នាពេលបច្ចុប្បន្នការនាំចេញប្រភេទអង្ករល្អប្រណិត និង អង្ករសរីរាង្គរបស់ក្រុមហ៊ុនលោកទទួលបានការចាប់អារម្មណ៍និងទទួលស្គាល់លើគុណភាពពីសំណាក់អតិថិជននៅប៉ែកអឺរ៉ុប អាមេរិក និងអូស្រ្តាលីកាន់តែច្រើនឡើងៗ។

លោកបានថ្លែងថា៖«ចាប់តាំងពីយើងបានពង្រីកការនាំចេញនូវប្រភេទអង្ករល្អប្រណិត និង អង្ករសរីរាង្គនេះទៅកាន់បណ្តាប្រទេសនានានៅប្រទេសក្នុងសហគមន៍អឺរុប (EU) អាមេរិក អូស្ត្រាលី និងប្រទេសផ្សេងៗទៀត គឺប្រជាពលរដ្ឋនៅប្រទេសទាំងនោះចាប់ផ្តើមទទួលស្គាល់នូវគុណភាពអង្ករប្រណិតរបស់យើងកាន់តែច្រើនឡើង។ បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងមមាញឹកក្នុងជំរុញការនាំចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះផងដែរ»។

លោកបានមានប្រសាសន៍ថា៖«ដោយសារតែក្រុមហ៊ុន Amru Rice (Cambodia) មានវិញ្ញាបនបត្រ​​ទទួលស្គាល់គុណភាពពីចក្រភពអង់គ្លេស ( British Retail Consortium Global Standard_ BRCGS) មួយចំនួនធំនៅសហគមន៍អឺរ៉ុប ដូច្នេះយើងអាចភ្ជាប់ស្លាកសញ្ញា( Label) ជូនបណ្តាអ្នកបញ្ជាទិញរបស់យើងនៅសហគមន៍អឺរ៉ុប​ដូច្នេះយើងអាចដាក់លក់​តាមផ្សារទំនើប​នៅសហគមន៍អឺរ៉ុប។ ​យើងមាន​៣០ម៉ាក (brands) ដែលយើង​កំពុងតែវេចខ្ចប់ជូន​អតិថិជន​របស់យើងនៅតាមបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប»។

យោងតាម CRF ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន៦៥១ ៥២២ តោន គិតជាទឹកប្រាក់ បានចំនួនជាង ៤៩១​លានដុល្លារ​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន​៦៨ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួនជាង ២៥៣​ លានដុល្លារ​, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួនជិត ៧៦ លានដុល្លារ​ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន ១២៧ ០៧៦ តោន គិតជាទឹកប្រាក់ចំនួនជិត ៩៣ លានដុល្លារ​ និងទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី    ញ៉ូហ្សេឡេន -ល- បានចំនួន៧៩ ៣៦៥ តោន គិតជាទឹកប្រាក់ចំនួន  ៦៩.៥៤ លានដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៩ នាទីutes មុន

Ferdinand ចុចឈ្មោះកីឡាករ ៤ នាក់ឱ្យ Amorim ទិញចូល ទោះ​អស់​លុយ​ប៉ុន្មាន​ក៏យកឱ្យបាន

ព័ត៌មានជាតិ១១ នាទីutes មុន

CRF៖ ការនាំចេញអង្កររបស់វៀតណាម និងថៃនឹងរងផលប៉ះពាល់ខ្លាំងពីគោលនយោបាយពន្ធរបស់ត្រាំ

ព័ត៌មានជាតិ១១ នាទីutes មុន

ក្នុងស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្ម ជប៉ុនប្រកាសប្រកៀកស្មាជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

កីឡា២២ នាទីutes មុន

ខេត្ត​ពោធិ៍សាត់​ ប្រកាស​រៀបចំ​​ការ​ប្រកួត​ចំបាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

ព័ត៌មានជាតិ២៣ នាទីutes មុន

ថ្នាក់ដឹកនាំ ចុះសួរសុខទុក្ខយោធិននៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧

Sokha Hotels

ព័ត៌មានពេញនិយម