Connect with us

សេដ្ឋកិច្ច

កម្ពុជាស្វាគមន៍ទេសចរអន្តរជាតិជាង ១,២​ លាននាក់ នាដើមឆ្នាំនេះ កើនឡើងខ្ពស់

បានផុស

នៅ

គិតត្រឹមរយៈពេល ២ ខែដំបូង ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៥ មានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១,២៦ លាននាក់ (១ ២៦៣ ៩៨៥) បានមកទស្សនាកម្ពុជា មានការកើនឡើងជិត ២៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍​របស់ក្រសួង​ទេសចរណ៍​ចេញផ្សាយនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ១,២៦ លាននាក់ ភ្ញៀវទេសចរ​ថៃ​ឈរ​នៅ​លំដាប់​លេខរៀងទី ១ មានចំនួន ៣៥១ ៩៣៤ នាក់ កើនឡើង ៤២,២% វៀតណាម ២០២ ១២១ នាក់ កើន ៩% ចិន ១៨៤ ៣៧២ នាក់ កើនឡើង ៦៧,៦% អាមេរិក ៥១ ៥១២ នាក់ កើនឡើង ១៣,៥% និងកូរ៉េ ៥០ ៧៥៦ នាក់ ធ្លាក់ចុះ ៣,៣%។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា លំហូរភ្ញៀវ​ទេសចរបាន កើនឡើងចាប់​តាំង​ពីដើមឆ្នាំ​ ២០២៥ ដោសារសុខសន្តិភាព ស្ថិរ​ភាព​នយោបាយ ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​មានទំនុកចិត្តក្នុងការធ្វើដំណើរចូលមក។

លោកស្រីបានបន្ថែមថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ផ្លូវល្បឿនលឿន​ទៅ​កាន់ទី​តាំង​តំបន់ទេសចរណ៍​ក៏ជាកត្តាទាក់ទាញភ្ញៀវទេសចរផងដែរ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងកាលពីពេលថ្មីៗនេះថា កម្ពុជារំពឹង​ទទួល​បាន​ភ្ញៀវទេស​ចរ​អន្តរ​ជាតិចំនួន ៧,៥ លាននាក់ នៅក្នុងឆ្នាំ ២០២៥ ​ជាមួយនឹងការ​ដាក់ឱ្យដំណើការនៃព្រលានយន្តហោះអន្តរជាតិតេជោ​នាខែកក្កដាខាងមុខនេះនឹងបង្កើនការតភ្ជាប់កម្ពុជាទៅកាន់ទិសដៅទេចរណ៍កាន់តែច្រើនទាំងក្នុងតំបន់ និងសកលលោក។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបាន​ទេស​ចរណ៍​​​អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ​ទទួល​បាន​ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនជាង ១៧%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៥ នាទីutes មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២១ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម