Connect with us

ព័ត៌មានអន្ដរជាតិ

អតិថិជននៅអាមេរិកសម្រុកទិញ​ iPhone ​ខ្លាចឡើងថ្លៃដោយសារ​ពន្ធ ត្រាំ

បានផុស

នៅ

អតិថិជនរបស់​ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple នៅសហរដ្ឋអាមេរិក នាំគ្នា​សម្រុកទិញទូរស័ព្ទដៃម៉ាក iPhone ទូទាំងប្រទេស ដោយ​ខ្លាច​ថា គោលនយោបាយពន្ធគយបដិការរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ នឹង​ធ្វើឱ្យ​តម្លៃកើនឡើងនាពេលអនាគត។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកបម្រើការតាម​ទីតាំងលក់រាយរបស់ក្រុមហ៊ុន Apple ផ្សេងៗគ្នានៅទូទាំងប្រទេស បាន​អះអាងថា ហាង​របស់ពួកគេ មាន​ពោរពេញទៅដោយអតិថិជន​កាលពីចុងសប្តាហ៍កន្លងទៅ ដោយអ្នកទិញ​បាន​បង្ហាញក្ដីព្រួយបារម្ភដែលថា តម្លៃនៃឧបករណ៍អេឡិចត្រូនិករបស់​ Apple នឹងកើនឡើងយ៉ាងខ្លាំង​ ក្រោយពន្ធគយបដិការចូលជាធរមាន​នៅថ្ងៃពុធ ស្អែក នេះ​។

ទូរស័ព្ទម៉ាក iPhone ភាគច្រើន ដែលជាផលិតផល​លក់ដាច់​ និងសំខាន់បំផុតរបស់ Apple ត្រូវបានផលិត​ក្នុងប្រទេសចិន ​ដែល​​រង​ការដាក់ពន្ធសរុប​ ៥៤ ភាគរយ ​ពីលោក ត្រាំ។

បុគ្គលិកម្នាក់ បាននិយាយប្រាប់ Bloomberg ដោយសុំមិនបញ្ចេញឈ្មោះថា ហាង​ដែលគេធ្វើការ មាន​អតិថិជនជាច្រើនចូលទិញ​ ដោយ «​ស្ទើរតែគ្រប់អតិថិជនបានសួរខ្ញុំ ថាតើតម្លៃនឹងកើន​ឡើងក្នុងពេលឆាប់ៗនេះឬអត់»។ ​

ទោះបីគ្មាន​ការតម្រង់ជួរចូលទិញ​ ដូចអំឡុងពេលដាក់លក់ iPhone ដំបូងៗក៏ដោយ​ ក៏បរិយាកាស​ក្នុងហាងរបស់ Apple ​ហាក់ដូចជានៅក្នុងរដូវ​លក់ដូរដ៏មមាញឹក ដោយមានអតិថិជនប្រញាប់ប្រញាល់ចូលមក ទាំងព្រួយបារម្ភ និងសួរសំណួរអំពីលទ្ធភាពដំឡើងថ្លៃ។ ​

​ប្រភពមួយបានឱ្យដឹងថា សកម្មភាព​សម្រុកទិញ​នេះ បាននាំឱ្យមានការទិញកាន់តែច្រើន ដោយហាងលក់រាយនៅសហរដ្ឋអាមេរិករបស់ Apple បានឃើញការលក់ខ្ពស់​កាលពីចុងសប្តាហ៍មុន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ​។ យ៉ាងណាមិញ អ្នក​នាំពាក្យ​ក្រុមហ៊ុន Apple បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ជុំវិញបញ្ហា​នេះ​។

គួរគូស​បញ្ជាក់ថា ទោះបីការលក់កើនឡើងក្ដី វិបត្តិពន្ធលើទីផ្សារភាគហ៊ុនបាន​ប៉ះពាល់ខ្លាំងដល់ Apple ​ដោយតម្លៃមូលធនរបស់ក្រុមហ៊ុន បានធ្លាក់ចុះជាងកន្លះទ្រីលានដុល្លារក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃ​កាលពីសប្ដាហ៍មុន​។ ​

ដើម្បី​ត្រៀម​ខ្លួន​សម្រាប់វិធាន​ការ​ពន្ធនាពេលកន្លងមក Apple បាន​និង​កំពុង​បង្កើន​ស្តុក​ ដើម្បីជា​កិច្ចខិតខំប្រឹងប្រែង​កាត់បន្ថយការខាតបង់នាពេលអនាគត ​ហើយ​​កំពុង​​បង្កើន​ការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកផលិតនៅឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ជាជាងពីចិន ដែលរងនូវអត្រាពន្ធខ្ពស់ជាងឥណ្ឌា។ ​

​បន្ថែមពីនេះ Apple ​ក៏បាន​ផ្លាស់ប្តូរផលិតកម្មរបស់ខ្លួន​ទៅកាន់ប្រទេសវៀតណាម ដែលរងនូវពន្ធ​ទាបជាង​ចិនផងដែរ។ ក្រុមហ៊ុននេះ ផលិតផលិតផលដូចជា Apple Watches, Macs, AirPods, និង iPads នៅវៀតណាម ព្រមទាំងម៉ូដែល Mac មួយចំនួននៅអៀរឡង់ ថៃ និងម៉ាឡេស៊ី ជាដើម។ យ៉ាងណាមិញ ទីតាំងផលិតកម្មក្រៅចិនបច្ចុប្បន្ន ក៏រងនូវពន្ធបដិការក្នុងអត្រាខ្ពស់ ពីសហរដ្ឋអាមេរិកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

អតិថិជននៅអាមេរិកសម្រុកទិញ​ iPhone ​ខ្លាចឡើងថ្លៃដោយសារ​ពន្ធ ត្រាំ

ព័ត៌មានជាតិ៣ នាទីutes មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ជីវិតកម្សាន្ដ៧ នាទីutes មុន

តើជីវិតគូរបស់​​​អូបាម៉ានិងភរិយា​ពិត​ជា​បែកបាក់មែនឬ ខណៈ​អូបាម៉ា​ថ្លែង​រឿង​ពិបាកផ្សះផ្សា?

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជា​បង្ហាញ​​​ដំណាំ​យុទ្ធសាស្រ្ត ៩ ប្រភេទ ជំរុញ​ការ​វិនិយោគឆ្ពោះ​ទៅការនាំចេញ

ព័ត៌មានជាតិ១២ នាទីutes មុន

NBC ប្រមូលធាត់ចូលលើប្រព័ន្ធវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម