Connect with us

ព័ត៌មានអន្ដរជាតិ

តម្រូវការគ្រឿង​សំណង់នៅថៃ រំពឹងកើនឡើងក្រោយ​គ្រោះរញ្ជួយដី

បានផុស

នៅ

វិស័យសំណង់ ដែលជាឧស្សាហកម្ម​រងផលប៉ះពាល់ធ្ងន់បំផុតមួយ​ដោយគ្រោះរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា អាចទទួលបានអត្ថប្រយោជន៍ពីការងារជួសជុលក្រោយ​គ្រោះ ​ប៉ុន្តែត្រូវប្រឈមមុខ​នឹង​ការ​ត្រួតពិនិត្យតឹងរុឹងពីភាគីពាក់ព័ន្ធ​។ នេះបើតាម​ការចុះផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច (EIC) របស់ធនាគារ Siam Commercial Bank បានរាយការណ៍កាលពីដើមខែនេះថា ក្រុមហ៊ុន​ម៉ៅការ ក្រុមហ៊ុនផលិតគ្រឿង​សំណង់ និងអ្នកផ្គត់ផ្គង់ ទំនងជានឹង​ឃើញ​កំណើន​នៃ​តម្រូវការ។ ​នេះគឺដោយ​សារតែ​ការងារ​ជួសជុល និង​ស្ដារឡើងវិញក្រោយគ្រោះរញ្ជួយដី ដែល​នឹង​ធ្វើឱ្យគ្រឿងសំណង់កើនឡើងទៅតាមនោះដែរ។

ការដ្ឋានសំណង់ភាគច្រើន មិនរងផលប៉ះពាល់ខ្លាំងដោយការរញ្ជួយដីនោះទេ ដែលអនុញ្ញាតឱ្យសកម្មភាពសាងសង់នៅបន្តធម្មតា​។ ជាលទ្ធផល គម្រោងសាងសង់ទាំងសាធារណៈ និងឯកជនក្នុងឆ្នាំ ២០២៥ ​រំពឹងថា នឹងដំណើរការដោយគ្មានការរំខានខ្លាំងនោះទេ​។

ប៉ុន្តែ ​ក្រុមហ៊ុន​ម៉ៅការនឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងតឹងរុឹង ក្នុងអំឡុងពេលដេញថ្លៃ ​សម្រាប់ការ​សាងសង់ និងដំណើរការត្រួតពិនិត្យចុងក្រោយ។ នេះ រួមបញ្ចូលទាំងការវាយតម្លៃគុណវុឌ្ឍិ និងបទពិសោធន៍របស់​ក្រុមហ៊ុន​ម៉ៅការសំខាន់ ដៃគូ និងអ្នកម៉ៅការបន្តដែលពាក់ព័ន្ធក្នុងគម្រោង​នីមួយៗ។

SCB EIC បាន​លើកឡើងថា ម្ចាស់គម្រោង នឹងទាមទារឱ្យមានក្បួន​សាងសង់តឹងរុឹង ការប្រើប្រាស់សម្ភារៈដែលអនុលោមតាមស្តង់ដារ​ ការដឹកជញ្ជូនទាន់ពេលវេលា និងការធានាគុណភាពក្នុងអំឡុងពេលត្រួតពិនិត្យចុងក្រោយ មុនពេលទទួលយកការងារដែលបានបញ្ចប់។

ក្រៅពីនេះ SCB EIC បានកត់សម្គាល់ថា កំណើនតម្រូវការ នឹងដាក់សម្ពាធកាន់តែខ្លាំងលើ​ក្រុមហ៊ុន​ម៉ៅការ ប៉ុន្តែក៏ជំរុញការប្រកួតប្រជែងផ្នែកគុណភាព សក្តានុពលនៃការកែលម្អស្តង់ដារសំណង់ និងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មក្នុងរយៈពេលវែងផងដែរ។

SCB EIC បាន​វាយតម្លៃថា ​ការរញ្ជួយដីកាលពីខែមុន​បាន​ជះផលប៉ះពាល់ដល់វិស័យធំៗចំនួន​ ៣ រួមមាន​​វិស័យទេសចរណ៍ អចលនទ្រព្យ និងសំណង់។ វិទ្យាស្ថានសិក្សាស្រាវជ្រាវដដែល បាន​បន្តថា ផលប៉ះពាល់សេដ្ឋកិច្ចដំបូង​ ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៣០ ប៊ីលានបាត ប៉ុន្តែវាអាចផ្លាស់ប្តូរអាស្រ័យលើរបៀប​នៃ​ការស្ដារទំនុកចិត្ត​ឡើងវិញ នៅគ្រប់វិស័យឱ្យបាន​រហ័ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានជាតិ៤៣ នាទីutes មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម