សេដ្ឋកិច្ច
តម្លៃមាសក្នុងស្រុកធ្លាក់ចុះមកនៅ ៣៦៤ ដុល្លារ ក្នុងមួយជី
តម្លៃមាសក្នុងស្រុកបានបន្តធ្លាក់ចុះនៅរយៈពេល ៣ ថ្ងៃ ជាប់ៗគ្នា មកនៅត្រឹម ៣៦៤ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥។

តម្លៃហាងឆេងមាសបានបានបើកទីផ្សារនៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ ក្នុងតម្លៃ ២៩៨២ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៥៩២ ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានលើកឡើងថា ក្រោយពីការប្រកាសរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកពីការដំឡើងពន្ធជាមួយបណ្ដាប្រទេសផ្សេងៗ មាសបានស្ទុះឡើងដល់តម្លៃខ្ពស់មែន ប៉ុន្តែមាសបានដាំក្បាលចុះមកវិញជាង ១០០ ដុល្លារ ក្នុងមួយតម្លឹង។

លោក ឡុង សំណាង បញ្ជាក់ថា៖ «ការធ្លាក់ចុះនេះ គឺខ្លាំងមែនទែន គឺពាក់ព័ន្ធជាមួយនឹង វិនិយោគិនធំៗ ជាធម្មតា ការជួញដូរតម្លៃហាងឆេងមាស ពេលដែលយើងមានមាសច្រើន អ្នកវិនិយោគធំៗ ឬក៏ធនាគារធំៗ ដែលគេវិនិយោគទៅលើតម្លៃហាងឆេងមាស អញ្ចឹងពេលដែលតម្លៃហាងឆេងមាសឡើងដល់ខ្ពស់ហើយ វិនិយោគិនធំ គេកាត់ចំណេញ អញ្ចឹងចំនួនអ្នកទិញនឹងថយចុះ តម្លៃហាងឆេងមាសនៅសល់តែអ្នកលក់ មាសក៏ចាប់ផ្ដើមធ្លាក់ចុះវិញ»។
លោកបារម្ភខ្លាចបងប្អូនប្រជាពលរដ្ឋខ្មែរ ជួញដូរទៅលើឧបករណ៍និស្សន្ទ ឬគងតម្លៃទីផ្សារខាងក្រៅទិញមាសគីឡូ គាត់ឃើញតែឡើងគាត់បុកទិញដល់ពេល វិនិយោគិនធំៗ គេលក់មាសយកចំណេញ គាត់អត់បានដឹងគាត់នឹងខាត៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា