Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងទិញទំនិញអាមេរិកបន្ថែម និងសុំពន្យារពេលពន្ធ ៤៥ ថ្ងៃ ​

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ​ បាន​និយាយ​​ក្នុងសេចក្តីថ្លែងការណ៍មួយថា វៀតណាមនឹងទិញទំនិញអាមេរិកបន្ថែមទៀត រួមទាំងផលិតផលការពារជាតិ និងសន្តិសុខ ហើយ​ស្នើសុំពន្យារពេលអនុវត្តពន្ធគយបដិការ ៤៥ ថ្ងៃពីសហរដ្ឋអាមេរិក។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈិញ​ បាននិយាយ​ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីល្ងាចថ្ងៃចន្ទថា វៀតណាមសម្លឹងជំរុញ​ការ​ផ្ដល់ឱ្យ​បាន​លឿន​នូវ​យន្តហោះពាណិជ្ជកម្ម​ ដែលក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបញ្ជាទិញពីសហរដ្ឋអាមេរិកផងដែរ។

វៀតណាមដែលជា​មូលដ្ឋានផលិតកម្មក្នុងតំបន់ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនលោកខាងលិចជាច្រើនកាលពីឆ្នាំមុន ​មាន​អតិរេកពាណិជ្ជកម្មជាង ១២៣ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន​ ​ជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំបំផុតរបស់​ប្រទេស​។ វៀតណាម​រងការដាក់ពន្ធគយបដិការ​ ៤៦ ភាគរយ ​ពីប្រធានាធិបតី ដូណាល់ ត្រាំ។

លោក ឈិញ​ បាននិយាយថា វៀតណាមបានស្នើសុំឱ្យសហរដ្ឋអាមេរិកពន្យារពេលអនុវត្តពន្ធ ​៤៥ ថ្ងៃ ដើម្បីទុកពេលសម្រាប់ការចរចាផ្សេងៗ ខណៈវៀតណាម​កន្លងមក​បានសន្យារបង្កើនការនាំចូលពីសហរដ្ឋអាមេរិក បើកផ្លូវដល់ការវិនិយោគពីក្រុមហ៊ុនអាមេរិក និងទម្លាក់អត្រាពន្ធលើទំនិញអាមេរិក ត្រឹម ០ ភាគរយ ជាដើម​។ ពន្ធគយបដិការ គ្រោងចូលជាធរមាន​នៅថ្ងៃពុធនេះ។

សេចក្តីថ្លែងការណ៍​របស់​លោក ឈិញ ដដែល​ បន្តថា វៀតណាមកំពុងស្វែងរក «ការចរចាជាមួយភាគីសហរដ្ឋអាមេរិក សម្រាប់ពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព ស្របតាមផលប្រយោជន៍របស់ភាគីទាំង​២»។

លោក ឈិញ លើកឡើងបែបនេះ ក្រោយ​ទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន លោក Peter Navarro ​បានលើកឡើងពីកង្វល់ធំៗកាលពីថ្ងៃចន្ទ ​រួមមាន ការប្រើប្រាស់វៀតណាមដើម្បីដឹកជញ្ជូនទំនិញចិន ការ​លក់បង្ខូចតម្លៃនៃអាហារសមុទ្រ និងទំនិញផ្សេងទៀត និងបញ្ហាកម្មសិទ្ធិបញ្ញា ជាដើម​។

ទាក់ទង​នឹង​វៀតណាមដដែល លោក Navarro បានប្រាប់ CNBC ​ថា៖ «ពួកគេចូលរួមក្នុងការលួចកម្មសិទ្ធិបញ្ញា។ ក្រៅពីចិន ពួកគេ​មាន​ករណី​លក់បង្ខូចតម្លៃច្រើនជាងគេ នៅនាយកដ្ឋាន​ពាណិជ្ជកម្ម​​»។ ​

ក្នុងសេចក្តីថ្លែងការណ៍​នៅថ្ងៃចន្ទ​ លោក ឈិញ​ បាននិយាយថា វៀតណាមនឹងពិនិត្យមើលបញ្ហាដូចជាគោលនយោបាយរូបិយវត្ថុ អត្រាប្តូរប្រាក់ របាំងមិនមែនពន្ធ និងការធានានូវប្រភពដើមទំនិញត្រឹមត្រូវ ស្របតាមក្តីកង្វល់ដែល​លោក Navarro បាន​លើកឡើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម