Connect with us

សេដ្ឋកិច្ច

កម្ពុជាដាក់ឱ្យដំណើរការកម្មវិធី «ជំនាញបង្កើនផលិតភាពសហគ្រាស» ដើម្បីការប្រកួតប្រជែងរបស់ SMEs

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ បានដាក់ឱ្យដំណើការកម្មវិធីបណ្ដុះបណ្ដាលស្តីពី «ជំនាញបង្កើនផលិតភាពសហគ្រាស» ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ផលិតភាព និងសមត្ថភាពអនុលោមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ឱ្យដំណើរការនេះជាផ្នែកមួយនៃគម្រោង «ការងារ និងមុខរបរសមរម្យសម្រាប់យុវជន» ដំណាក់កាលទី៣ (DEY III) ដែលជាកម្មវិធីរួមរបស់អង្គការសហប្រជាជាតិ អនុវត្តដោយអង្គការ ILO, UNIDO, UNESCO, និង UNICEF ក្រោមជំនួយពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។

តាមរយៈគម្រោងនេះ ក្រសួងឧស្សាហកម្ម រួមជាមួយអង្គការ UNIDO នឹងសហការអនុវត្តសកម្មភាពជាច្រើន ដើម្បីពង្រឹង​សមត្ថភាពសហគ្រាស និងសមាគមធុរកិច្ច ឱ្យបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារសមរម្យដល់យុវជន។

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួង​ឧស្សហកម្ម បានលើកឡើងថា៖ «គម្រោងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងពង្រឹងសមត្ថភាពកម្មករ-បុគ្គលិក រោងចក្រ សហគ្រាស និងសិប្បកម្ម ជាពិសេសផ្តោតទៅលើវិស័យកសិ-ឧស្សាហកម្ម។ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដឹកនាំសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យ និងតម្រង់ទិសរួមជាមួយការកែសម្រួលក្របខ័ណ្ឌគតិយុត្តិ និងបទបញ្ញត្តិពាក់ព័ន្ធ ដើម្បីរួមចំណែកត្រៀមក្នុងដំណើរចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ដោយជោគជ័យ»។

តាមលទ្ធផល​នៃការវាយតម្លៃរហ័សអំពីតម្រូវការ ធ្វើឡើងរបស់អង្គការ UNIDO សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កំពុង​ប្រឈម​នឹងឧបសគ្គមួយចំនួន​ដូច​ជា ​កង្វះលទ្ធភាពទទួល​​ហិរញ្ញប្បទាន ​ប្រាក់​កម្ចី និងទុន​បង្វិល កង្វះចំណេះដឹងបច្ចេក​ទេស ដូចជាទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ និងប្រសិទ្ធភាពធនធាន លទ្ធភាពតភ្ជាប់និង​ជ្រៀតចូលទីផ្សារតិចតួច និងកង្វះបុគ្គលិ​កជំនាញ សមត្ថភាពគ្រប់គ្រងដំណើរការអាជីវកម្ម និងវត្ថុធាតុដើម​ដែល​មាន​គុណភាពជាដើម។

លោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO បានបញ្ជាក់អំពីសារៈសំខាន់នៃការកសាងសមត្ថភាព សហគ្រាសធុនតូច និងមធ្យម​ ថា៖ «គំនិតផ្តួច​ផ្តើម​នេះនឹងផ្លាស់ប្តូរ SMEs ធ្វើឱ្យពួកគេមានសមត្ថភាពប្រកួតប្រជែងខ្លាំងជាងមុន និងមានការរីកចម្រើនខ្ពស់។ វានឹងជួយ​បង្កើតការងារ បំផុសគំនិតដល់អ្នកដទៃ និងពង្រឹង​ខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនាំឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពធន់ រឹងមាំ។ តាមរយៈការផ្តល់ដល់ SMEs នូវចំណេះដឹង​សំខាន់ៗទាំង​នេះ គំនិត​ផ្តួច​ផ្តើម​នេះមានគោលដៅចូលរួមក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាបន្ននៅកម្ពុជា»។

កម្មវិធី «ជំនាញបង្កើនផលិតភាពសហគ្រាស» នឹង​ផ្តល់​ជូន​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជាសេរ៊ី​ ​ដូចជាការបណ្តុះបណ្តាលស្តីពីស្តង់ដារគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ GHP/HACCP ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ការគ្រប់គ្រងដំណើរការអាជីវកម្ម និងបរិវត្តិកម្មឌីជីថលសម្រាប់អាជីវកម្មជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២៧ នាទីutes មុន

ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ រៀបចំសិក្ខាសាលា “CP Town Hall 2025” ដើម្បីបង្ហាញចក្ខុវិស័យអាជីវកម្មនិងអភិវឌ្ឍយុទ្ធសាស្ត្រថ្មីៗ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២០ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម