Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញឱ្យកែច្នៃថ្នាំជក់ ដើម្បីនាំចេញ

បានផុស

នៅ

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញផលិតផលថ្នាំជក់កម្ពុជា ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សម្រាប់ធ្វើការកែច្នៃវេចខ្ចប់ និងនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ពិសេសទីផ្សារក្នុងប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចម និម្មល បានថ្លែងក្នុងឱកាសទស្សនកិច្ចសិក្សាស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជា សម្រាប់ការនាំចេញនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥។

ពិធីនេះ មានការអញ្ជើញចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា និងប្រជាកសិករដំណាំថ្នាំជក់ជាច្រើនរូប។

លោកស្រីរដ្ឋមន្ត្រីបានគាំទ្រចំពោះក្រុមហ៊ុន JTI ក្នុងការជំរុញផលិតផលថ្នាំជក់កម្ពុជា ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សម្រាប់ធ្វើការកែច្នៃវេចខ្ចប់ និងនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ពិសេសទីផ្សារក្នុងប្រទេសជប៉ុន។

លោកស្រី ចម និម្មល បានគាំទ្រក្នុងការរៀបចំ និងចុះបញ្ជី “ថ្នាំជក់កម្ពុជា” ជាម៉ាកសមូហភាព ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដែលម៉ាកសមូហភាព “ថ្នាំជក់កម្ពុជា” បានផ្តល់ឱ្យកសិករនូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តផលិតផល និងប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលថ្នាំជក់ ទទួលបានតម្លៃបន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់កសិករ​ខ្នាតតូច និងមធ្យមជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤១ វិនាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញឱ្យកែច្នៃថ្នាំជក់ ដើម្បីនាំចេញ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

ព័ត៌មានជាតិ១៣ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា១៩ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ២២ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម