Connect with us

សេដ្ឋកិច្ច

កម្ពុជារំពឹងទទួលបានទេសចរចិនជាង ១ លាន នាក់មកទស្សនាក្នុងឆ្នាំ២០២៥នេះ

បានផុស

នៅ

តាម​រយៈ​លទ្ធផល ក៏​ដូច​ជា​​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​នៃ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ចិន នៅ​ឆ្នាំ​២០២៥ នេះ កម្ពុជា​រំពឹង​​ថា​នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ជាង ១ លាន​នាក់​ ដែល​នឹង​ចូល​មក​លេង​កម្សាន្ត​​​នៅ​ក្នុង​ប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ផ្តើម​ចេញ​ពី​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និត កម្ពុជា​-ចិន នៅ​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​ ក៏​ដូច​ជា​ភាព​ជា​ដៃ​​គូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-ចិន បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា រីក​ចម្រើន​​ជា​លំដាប់​។ ជាក់ស្តែង ​ចិន ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​នៅ​លើ​ពិភព​លោក​ ដូច្នេះ​ចិន ជា​ទីផ្សារ​ទេសចរណ៍​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​និយាយ​ដោយ​ឡែក និង​និយាយ​ជា​រួម គឺ​ជា​ទេសចរណ៍​ដ៏​ធំ​នៅ​លើ​ពិភព​លោក។

លោក​ស្រី បាន​បញ្ជាក់​ថា កន្លង​មក​តាម​រយៈ​ភាព​ជា​ដៃ​​គូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-ចិន នេះ​ហើយ​ បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​យ៉ាង​ជិត​ស្និត​លើ​វិស័យ​ទេសចរណ៍​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ ជាក់ស្តែង ផ្តើម​ពី​ឆ្នាំ​២០០០ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​តែ​ជាង ៣ ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តាម​រយៈ​កិច្ច​សហប្រតិបត្តិការណ៍​រវាង​ប្រទេស​ទាំង​ពីរ​ បាន​នាំ​​មក​នូវ​កំណើន​ភ្ញៀវ​ទេសចរណ៍​ចិន​ជា​បន្ត​បន្ទាប់​មក​ក្នុង​ប្រទេស​​កម្ពុជា រហូត​ដល់​ឆ្នាំ​២០១៩ មុន​កូវីដ​១៩ វាយ​លុក កម្ពុជា​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន ២ លាន ៤ សែន នាក់ ​នេះ​ជា​កំណើន​មួយ​ដែល​កើត​ចេញ​ពី​ ភាព​ជា​ដៃ​​គូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-ចិន។

ដោយ​ឡែក​ នៅ​ឆ្នាំ​២០២៤ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​បណ្តា​ប្រទេស​នានា ទើប​តែ​រួច​ផុត ពី​ការ​​រាលដាល​នៃ​ជំងឺ កូវីដ ១៩ បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា មាន​តែ​ជាង ៨៤​ ម៉ឺន​នាក់ប៉ុណ្ណោះ។

ត្រង់​ចំណុច​នេះ លោក​ស្រី​រដ្ឋលេខាធិការ បាន​ពន្យល់​ថា «ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​មាន​ការ​ធ្លាក់​ចុះ​ពី ២ លាន ៤​ សែន នាក់​ មក​នៅ​ត្រឹម​ជាង ៨៤ ម៉ឺន​នាក់​នេះ​ ដោយ​សារ​តែ​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ចិន​ធ្លាក់​ចុះ​យ៉ាង​គំហុក គឺ​មិន​មែន​តែ​ទេសចរ​ចិន​ទេ​ មាន​ន័យ​ថា គ្រប់​ជាតិ​សាសន៍​ទាំង​អស់​នៃ​ទេសចរ​បរទេស​ ដែល​ចូល​មក​កាន់​កម្ពុជា គឺ​មាន​ការ​ធ្លាក់​ចុះ​ដូច​គ្នា​ដែរ​»។

«ជា​មួយ​គ្នា​នេះ យើង​ក៏​បាន​ស្តារ​មក​វិញ​នៅ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ ដោយ​នៅ​ឆ្នាំ​២០២៥ កម្ពុជា​រំពឹង​​ថា តាម​រយៈ​លទ្ធផល ក៏​ដូច​ជា​​កិច្ច​សហប្រតិបត្តិការ​ ដ៏​រឹង​មាំ​នៃ​វិស័យ​ទេសចរណ៍​ នឹង​ធ្វើ​ឱ្យ​កម្ពុជា អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ជាង ១ លាន​នាក់​នៅ​ឆ្នាំ​២០២៥ ផង​ដែរ​»។ លោក​ស្រី​ រដ្ឋលេខាធិការ​បន្ថែម​​បែប​នេះ​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​ស្រី ហ៊ុន ដានី បាន​អះអាង​ថា ឆ្នាំ​២០២៥ នេះ ក៏​ជា​ពេល​ដែល​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដាក់​ចេញ​នូវ​យុទ្ធនា ការណ៍​ឆ្នាំ​ទេសចរណ៍​កម្ពុជា​-ចិន នៅ​ឆ្នាំ​២០២៥ ដែល​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ បាន​និង​កំពុង​ខិតខំ​អនុវត្តន៍​ ក៏​ដូច​​ជា​បង្កើត​ឡើង​នូវ​ព្រឹត្តិការណ៍​ទេសចរណ៍​ ក៏​ដូច​ជា​រៀប​ចំ​វេទិកា​ទេសចរណ៍​ និង​កម្ម​វិធី​រួម​គ្នា​នានា​សំដៅ​ទាក់ទាញ​ទាំង​កំណើន​ទេសចរ ក៏​ដូច​ជា​វិនិយោគិន មក​បណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា និង​អ្នក​ធុរកិច្ច​ចិន​មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៤ វិនាទី មុន

កម្ពុជារំពឹងទទួលបានទេសចរចិនជាង ១ លាន នាក់មកទស្សនាក្នុងឆ្នាំ២០២៥នេះ

ព័ត៌មានជាតិ៣ នាទីutes មុន

KOICA បេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើនគុណភាពនៃសេវាថែទាំសុខភាព

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

រុស្ស៊ី ថា ពូទីន គាំទ្រពេញទំហឹង លើបទឈប់បាញ់ ពិបាកតែខាងអ៊ុយក្រែនទេ

ជីវិតកម្សាន្ដ៨ នាទីutes មុន

សុខគា គីមលាង ស្នើរួមគ្នាគាំទ្រ “ល្ខោនយីកេកួយ” ខណៈការសម្តែងលើកទី២ ខិតជិតមកដល់

រដ្ឋាករស្វយ័ត
សន្តិសុខសង្គម១០ នាទីutes មុន

អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូន ណែនាំគ្រប់​គោល​​​ដៅ​រាជធានី​ ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការដឹកជញ្ជូនដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម