ព័ត៌មានជាតិ
កម្ពុជា-ម៉ាឡេស៊ីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២
ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្ដាលម៉ាឡេស៊ីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត(Cross-border QR Payment) ដំណាក់កាលទី២ ដើម្បីបង្កើនភាពងាយស្រួលការទូទាត់ និងលើកកម្ពស់ការដោះដូរទំនិញ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ការប្រកាសដាក់ឱ្យដំណើការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ត្រូវបានធ្វើឡើងដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល នៃNBC និង លោក Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។
NBC បានឱ្យដឹងថា៖«ការដាក់ឱ្យដំណើរការនេះ នឹងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀត សម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកប្រទេសកម្ពុជា ដោយផ្ដល់នូវបទពិសោធន៍ក្នុងការទូទាត់ឆ្លងដែនដែលឆាប់រហ័ស និងងាយស្រួល តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករកម្ពុជា»។
« ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង ៧ លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ»។ នេះបើយោងតាម NBC។

កាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ NBC និងធនាគារកណ្តាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជា និងម៉ាឡេស៊ី ដោយក្នុងនោះធនាគារ មេឃប៊ែង ជាធនាគារសម្រាប់ប្រតិបត្តិការ។

បើយោងតាម NBC ការតភ្ជាប់ប្រព័ន្ធទូទាត់តាមឃ្យូអរកូត រវាងប្រទេសទាំងពីរមាន ២ដំណាក់កាល ដោយដំណាក់កាលទី១ អនុញ្ញាតអ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័ត របស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ទីតាំង ពាណិជ្ជករជាងពីរលានកន្លែងដូចជា ភោជនីយដ្ឋាន ផ្សារទំនើប មន្ទីរពេទ្យ និងកន្លែងលក់ដូរផ្សេងៗ ដែលបង្ហាញឃ្យូអរកូត DuitNow QR ដែលជាឃ្យូអរកូតថ្នាក់ជាតិ របស់ប្រទេសម៉ាឡេស៊ី។ ដូច្នេះ អ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong) និងកម្មវិធីធនាគារចល័តរបស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ក្នុងប្រទេសម៉ាឡេស៊ី៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា