ព័ត៌មានជាតិ
រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ជាពិសេសរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប។

អញ្ជើញជាអធិបតីក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ លោក ហែម វណ្ណឌី បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៦% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤ គាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ក្នុងនោះវិស័យឧស្សាហកម្មបន្តកើនឡើងក្នុងរង្វង់ ៨,៥%។
ក្នុងនោះ ការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យមចំពោះសន្ទុះកំណើននេះ ដោយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមាន ៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ ផ្តល់ការងារប្រមាណ ៧០% នៃកំលាំងពលកម្ម ហើយរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «សហគ្រាសទាំងនេះបានដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ហើយកំពុងប្រើប្រាស់សក្តានុពល ធនធាន ពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង ព្រមទាំងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗផងដែរក្នុងដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច-សង្គម»។
ក្នុងឱកាសដដែលនោះ លោក ហែម វណ្ណឌី បានកោតសរសើរចំពោះសមិទ្ធផលការងារឆ្នាំ២០២៤ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យកាន់តែមានវឌ្ឍនភាព និង វិបុល ភាព។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យបន្តពង្រឹង និងពង្រីកសកម្មភាពប្រកបដោយគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន មាននិរន្តរភាព ស្ថេរភាព ប្រកបដោយបរិយាបន្ន សម្រាប់ជាឧត្តមប្រយោជន៍របស់សម្ព័ន្ធផង និងរបស់សមាជិកនីមួយៗផង ហើយជាពិសេស គឺបានចូលរួមពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជារួមនៅកម្ពុជាយើងផងដែរ៕




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា