Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន​៖ ត្រាំគ្រោង​ប្រកាសដំឡើងពន្ធលើចិន ដល់ ១០៤ ភាគរយ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ គ្រោងនឹងដំឡើង​ការ​ដាក់ពន្ធលើការនាំចូលគ្រប់មុខទំនិញ​​ពីប្រទេស​ចិន​ រហូតដល់ ១០៤ ភាគរយ នាថ្ងៃពុធនេះ​។ នេះបើតាម​ការបញ្ជាក់ពី​លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt ​កាលពីថ្ងៃអង្គារ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិវត្តចុងក្រោយ​នេះ កើតឡើងចំថ្ងៃដែល​ពន្ធគយបដិការរបស់​លោក ត្រាំ កំណត់ថានឹង​ចូលជាធរមាន​ (៩ មេសា) ដោយ​ចិន​រង​នូវការដំឡើងពន្ធថ្មី​ ៣៤ ភាគរយ ពីលើ​អត្រា ២០ ភាគរយ ដែល​​មាន​ស្រាប់។ ចិន​បានសងសឹក​​វិញ ដោយ​ប្រកាសដំឡើងពន្ធគ្រប់មុខទំនិញអាមេរិក ៣៤ ភាគរយ ដូចគ្នា ដែលធ្វើឱ្យ​ ត្រាំ គំរាមដំឡើងពន្ធ ៥០ ភាគរយ បន្ថែមទៀតលើចិន​ ប្រសិន​បើ​មិនដកពន្ធនោះចេញទេ។ ប្រតិកម្មទៅនឹងការគំរាមកំហែងរបស់ ត្រាំ កាលពីថ្ងៃចន្ទ ចិន​ឯណោះវិញបាន​ហៅអាមេរិកថាអ្នកសម្លុតគេ ហើយ​ប្ដេជ្ញាថានឹង​ «ប្រយុទ្ធដល់ទីបញ្ចប់»។

លោកស្រី Leavitt បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «បណ្តាប្រទេសដូចជា​ចិន ដែលបានជ្រើសរើសការ​សងសឹក និងព្យាយាមបន្ត​ធ្វើបាបកម្មករអាមេរិក កំពុង​ធ្វើខុសហើយ​។ ប្រធានាធិបតី ត្រាំ មានឆ្អឹងខ្នងដែក ហើយ​លោក​នឹងមិនបំបែកទេ»។

លោក​ស្រី​បាន​បន្ថែម​ថា​៖ «​​​ចិន​ចង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ ពួកគេ​មិន​ដឹង​ពី​របៀប​ធ្វើ​វា​ទេ​​»។ លោកស្រី​បាន​បដិសេធ​​មិនផ្ដល់នូវលក្ខខណ្ឌ​ណា​ដែល​លោក ត្រាំ នឹង​ពិចារណា​ក្នុង​ការ​បញ្ចុះ​ពន្ធ​លើ​​ចិន។

គួរគូស​បញ្ជាក់ថា​ នេះ​គឺជា​ការវិវត្តចុងក្រោយ ពាក់ព័ន្ធនឹង​វិធានការពន្ធគយបដិការរបស់លោក ត្រាំ ដែលធ្វើឱ្យ​​សង្រ្គាមពាណិជ្ជកម្ម​ពិភព​លោកកាន់តែតានតឹងទៅៗ និងបង្កក្ដីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចសកល ជុំវិញ​ការណ៍ដែលថា ពន្ធនឹងធ្វើឱ្យ​ពាណិជ្ជកម្មសកលធ្លាក់ចុះ ហើយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ខណៈបង្កើនសម្ពាធអតិផរណានៅស្រុកអាមេរិក ដែលអាក្រក់សម្រាប់អំណាចទិញជាដើម។

ចិនគឺជាប្រភពនាំចូលធំទី២របស់អាមេរិកកាលពីឆ្នាំមុន ដោយ​មាន​ទំនិញសរុបចំនួន ៤៣៩ ប៊ីលានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ខណៈ​សហរដ្ឋអាមេរិក បាននាំចេញទំនិញមានតម្លៃ ១៤៤ ​ប៊ីលានដុល្លារទៅកាន់ប្រទេសចិន។ ការដាក់ពន្ធគយ​គ្នាទៅវិញទៅមក​ គំរាម​កំហែង​ដល់​ឧស្សាហកម្ម​ក្នុងស្រុករៀងៗខ្លួន ​ហើយនឹង​ឈាន​ដល់​ការ​បញ្ឈប់​ ឬកាត់បន្ថយការងារជាដើម​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៦ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម