Connect with us

ព័ត៌មានជាតិ

កម្ពុជាបានក្លាយជាសមាជិកប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា (NBC) បានក្លាយជាសមាជិកផ្លូវការនៃ​កិច្ចសហប្រតិបត្តិការតភ្ជាប់ ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ (Regional Payment Connectivity-RPC) ក្នុងគោលដៅពង្រឹងបន្ថែម នូវសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសដើម្បីចូលរួមលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់  NBC ​​ ការបញ្ចូល ធនាគារជាតិនៃកម្ពុជា ជាសមាជិក នៃគម្រោងនេះ ធ្វើឡើងបន្ទាប់ពី ធនាគារជាតិនៃកម្ពុជា បានផ្ញើលិខិតបញ្ជាក់ពីបំណងក្នុងការចូលរួម ទៅបណ្តាធនាគារកណ្តាលជាសមាជិកដទៃទៀត។

​សេចក្តីប្រកាសព័ត៌មានលើកឡើងថា  NBC បានប្រកាសពីការចូលរួម ចុះអនុស្សរណៈយោគយល់គ្នាបន្ថែមទី៤ ស្តីពី កិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ ក្នុងតំបន់ នៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកួតដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេល នៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល លើកទី១២ នៅទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

បើយោងតាម NBC ៖«ការបញ្ចូលធនាគារជាតិនៃកម្ពុជា ជាសមាជិកក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ ក្នុងតំបន់ បានបង្កើនចំនួនសមាជិកធនាគារកណ្តាលអាស៊ានក្នុងគម្រោងនេះដល់ប្រាំបួន»។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ «ការចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ នឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឱ្យប្រព័ន្ធទូទាត់សងប្រាក់កាន់តែមានភាពប្រទាក់ក្រឡាគ្នាក្នុងតំបន់អាស៊ាន»។

បើតាម NBC បន្ទាប់ពី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយធនាគារកណ្តាលឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ គម្រោង RPC ​ បានទទួលសមាជិកភាពបន្ថែមពីធនាគារកណ្តាលវៀតណាម ក្នុងខែសីហា ឆ្នាំ២០២៣ ធនាគារកណ្តាលព្រុយណេ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ និងធនាគារកណ្តាលឡាវ ក្នុងខែមេសា ឆ្នាំ២០២៤។

«ការកើនឡើងនៃសមាជិកភាពចូលរួមក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុង តំបន់នេះ បានបង្ហាញពីសក្តានុពលនៃការពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសដទៃទៀតនៅក្នុង អាស៊ាន និងតំបន់ផ្សេងៗទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់ និងជំរុញសមាហរណកម្មហិរញ្ញវត្ថុនៅក្នុងប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់»។ នេះបើយោងតាម NBC។

កិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំប​ន់ មានគោលបំណងសម្រួលការទូទាត់សងប្រាក់ឆ្លងដែនឱ្យបានកាន់តែលឿន ក្នុងតម្លៃសមរម្យ មានតម្លាភាព និងប្រកបដោយបរិយាបន្ន។

ចាប់តាំងពីពេលបង្កើតឡើង គម្រោងនេះបានជំរុញ និងពន្លឿនដំណើរអភិវឌ្ឍន៍ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ តាមរយៈមធ្យោបាយទូទាត់ឃ្យូអរកួត (QR) និងការទូទាត់រហ័សជាដើម។ គម្រោង RPC បានគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ព្រមទាំងបង្កើនលទ្ធភាពពង្រីកទីផ្សារ បានកាន់តែទូលំទូលាយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) សម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការផ្ទេរប្រាក់កាន់តែប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៩ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

អ្នកបង្កើតមាតិកាក្នុងស្រុកចាប់ផ្តើមបង្កើតការបង្ហោះអំពីលំហអាកាសដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន ព្រួស​ផ្សែងផេះ​កម្ពស់ ៤ ០០០​ម៉ែត្រ​

Sokha Hotels

ព័ត៌មានពេញនិយម