Connect with us

ព័ត៌មានអន្ដរជាតិ

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

បានផុស

នៅ

ពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បាន​ចូលជាធរមានហើយ គិតត្រឹមម៉ោង ១ រសៀល នាថ្ងៃពុធនេះ ដោយ​មិនមានប្រទេស ឬតំបន់ណាមួយពីជុំវិញ​ពិភព​លោក ត្រូវបាន​លើកលែងនោះទេ។ នេះបើតាម​ការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNN។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពន្ធមូលដ្ឋាន ១០ ភាគរយ ចូលជាធរមាន​កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ ដែលសុទ្ធសឹងតែជាកញ្ចប់ពន្ធបដិការ​ដែល​លោក ត្រាំ បាន​ប្រកាសឡើងកាលពីថ្ងៃព្រហស្បតិ៍។ អត្រា​លើសពីនេះ ក្នុងកញ្ចប់ពន្ធដដែល កំណត់ចូលជាធរមាននៅពាក់កណ្ដាលអធ្រាត្រនៅសហរដ្ឋអាមេរិក (កណ្ដាលថ្ងៃត្រង់នាថ្ងៃពុធនេះ នៅកម្ពុជា)។

សរុបទាំងអស់ ចិន​ត្រូវរងការដាក់ពន្ធធ្ងន់ធ្ងរជាងគេ រាប់ទាំងពន្ធ ២០ ភាគរយ កាលពីលើកមុន ពន្ធគយបដិការ ៣៤ ភាគរយ និងពន្ធដែល​លោក ត្រាំ សម្រេចដាក់ភ្លាមៗ ៥០ ភាគ កាលពីយប់មិញ ក្រោយ​ចិន​ប្រកាស «ប្រយុទ្ធដល់ទីបញ្ចប់» ដោយ​មិនទម្លាក់ពន្ធ ៣៤ ភាគរយ លើទំនិញអាមេរិក​​។

បន្ទាប់​ពី​​ចិន ប្រទេស​ឡេសូតូ ដែល​នៅអាហ្វ្រិកខាងត្បូង ​បានទទួល​រង​នូវ​​អត្រា​ពន្ធ​គយបដិការខ្ពស់ជាងគេ ៥០ ភាគរយ បន្ទាប់មក កម្ពុជា (៤៩ ភាគរយ) ឡាវ (៤៨ ភាគរយ) វៀតណាម (៤៦ ភាគរយ)​​ និងថៃ (៣៦ ភាគរយ) រួមជាមួយ​ប្រទេស និងដែនដីផ្សេងទៀត សរុបទាំងអស់ ១៨០ ​ជុំវិញ​ពិភពលោក។ សម្ព័ន្ធមិត្តសំខាន់ៗ ដូចជា​ សហភាពអឺរ៉ុប (២០ ភាគរយ) ក៏ជាប់លើអន្ទាក់ពន្ធគយបដិការរបស់ ត្រាំ ផងដែរ។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា មិនមាន​ប្រទេសណាមួយដែលជាប់ក្នុងបញ្ជី​របស់ ត្រាំ ត្រូវបាន​លើកលែង ឬបន្ធូរបន្ធយអត្រាពន្ធគយថ្មីនោះទេ ទោះបីជាមាន​ការចរចា សំណើដោះស្រាយ និងការចាត់វិធានការសងសឹកបែបណាក៏ដោយ ដែលធ្វើឱ្យ​ភាពស្រពិចស្រពិល និងជម្លោះពាណិជ្ជកម្មសកល កាន់តែអាក្រក់ទៅៗ។

ចាប់តាំងពីថ្ងៃទី ២ ខែមេសា មក​ ​ផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានបាត់បង់តម្លៃទីផ្សារជាច្រើនទ្រីលានដុល្លារ ​ខណៈការព្រួយបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភព លោកបានកើនឡើង។ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ JPMorgan បានបង្កើនការព្យាករពីឱកាសនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដល់ ៦០ ភាគរយ នៅចុងឆ្នាំនេះ ពី ៤០ ភាគរយ ក្នុងការព្យាករកាលពីលើកមុន ប្រសិនបើ ត្រាំ មិនដកចេញនូវផែនការពន្ធគយបដិការរបស់ខ្លួនទេ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម