ព័ត៌មានអន្ដរជាតិ
ប្រមុខ UN៖ គ្មានអ្នកឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មទេ
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតទែរ៉េស (Antonio Guterres) បានថ្លែងថា គ្មាននរណាឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាកជាងគេ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រក្សាជំហរយ៉ាងម៉ឺងម៉ាត់ជុំវិញគោលនយោបាយពន្ធគយបដិការរបស់ខ្លួន។

លោក ហ្គូតទែរ៉េស ថ្លែងប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារយ៉ាងដូច្នេះថា៖ «សង្គ្រាមពាណិជ្ជកម្ម មានភាពអវិជ្ជមានខ្លាំង។ គ្មាននរណាម្នាក់ឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ។ គ្រប់គ្នាមានទំនោរនឹងចាញ់។ ហើយខ្ញុំព្រួយបារម្ភ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍដែលងាយរងគ្រោះបំផុត ដែលផលប៉ះពាល់នឹងកាន់តែដំណំ»។
គួរគូសបញ្ជាក់ថា ពន្ធគយបដិការអត្រាលើស ១០ ភាគរយ របស់លោក ត្រាំ បានចូលជាធរមាននៅថ្ងៃពុធនេះ។ សរុបមក ការនាំចូលទៅសហរដ្ឋអាមេរិកពីប្រទេសចំនួន ៥៩ ឥឡូវនេះ ត្រូវទទួលពន្ធខ្ពស់ចន្លោះពី ១១-៥០ ភាគរយ និងដល់ ១០៤ ភាគរយ សម្រាប់ចិន។ រាប់ទាំងពន្ធមូលដ្ឋាន ១០ ភាគរយ ដែលចូលជាធរមានកាលពីថ្ងៃសោរ៍ កញ្ចប់ពន្ធចុងក្រោយបានកំណត់គោលដៅលើប្រទេស និងដែនដី ១៨០ ជុំវិញពិភពលោក៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ