សេដ្ឋកិច្ច
របរចិញ្ចឹមមាន់ស្រែ ដ្បិតចំណាយពេលវេលាយូរបន្ដិច ប៉ុន្ដែងាយស្រួលរកទីផ្សារ
មុខរបស់ចិញ្ចឹមមាន់ស្រែ ដ្បិតតែចំណាយពេលវេលាយូរទាក់ទងនឹងការចិញ្ចឹមបន្ដិច ប៉ុន្តែទទួលបានមកវិញនៅទីផ្សារល្អ ខណៈបច្ចុប្បន្នមាន់ស្រែ ក៏កំពុងមានតម្រូវការខ្ពស់។

ស្ថិតក្នុងវ័យ ៣៦ឆ្នាំ លោក កឹម វិចិត្រ ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែ ស្ថិតនៅស្រុកអង្គរជ័យ ខេត្តកំពត បានប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមមាន់ស្រែ ដ្បិតអីពិបាកក្នុងការចិញ្ចឹមបន្ដិច ប៉ុន្តែមិនពិបាកក្នុងការស្វែងរកទីផ្សារនោះឡើយ។
លោក បន្តថា របរចិញ្ចឹមមាន់ស្រែនេះ លោកបានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីឆ្នាំ ២០២២ មកម្ល៉េះ គិតមកដល់ពេលនេះ អាចចាត់ទុកថាវាមានរយៈពេលជាង៣ឆ្នាំ មកហើយ។

ឆ្លៀតពីការងារជាជាងជួសជុសទូរសព្ទ វិចិត្រ ជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តខាងការចិញ្ចឹមសត្វ ពិសេសគឺការចិញ្ចឹមមាន់ស្រែនៅតាមចម្ការ អមដោយទេសភាពដ៏ស្រស់ត្រកាល។

វិចិត្រ បានឱ្យដឹងទៀតថា ចំពោះការចិញ្ចឹមមាន់នេះ វាគ្រាន់តែជាមុខរបរបន្ទាប់បន្សំតែប៉ុណ្ណោះ ដ្បិតអីលោកក៏មានជំនាញខាងជួសជុលទូរសព្ទ និងលក់ទូរសព្ទដៃគ្រប់ប្រភេទរួចទៅហើយ ប៉ុន្ដែដោយសារតែលោកមានដីចម្ការផ្ទាល់ខ្លួនមួយ ដែលមានទំហំជាងកន្លះហិកតា និងអាចចិញ្ចឹមមាន់បានរាប់ពាន់ក្បាលផងនោះ ទើបលោកចេះតែឆ្លៀតធ្វើវាបន្ថែម ដើម្បីស្វែងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ថែមទៀត។

ទាក់ទងនឹងការចិញ្ចឹមមាន់ស្រែនេះដែរ វិចិត្រ ក៏បានបង្ហើបឱ្យដឹងដែរថា «មាន់ស្រែមិនពិបាកចិញ្ចឹមប៉ុន្មាននោះទេ គ្រាន់តែតម្រូវឱ្យយើងមានដីមួយកន្លែងសមរម្យ ដែលដីនោះគឺមានស្មៅ និងធម្មជាតិខ្លះ យើងក៏អាចចាប់ផ្ដើមរបរមួយនេះបានដែរ»។

វិចិត្រ បន្ថែមទៀតថា បន្ទាប់ពីចំណាយពេលចិញ្ចឹមជាង៣ខែ លោកអាចប្រមូលចាប់មាន់ស្រែទាំងនេះ សម្រាប់លក់ចេញទៅឱ្យឈ្មួញ និងម៉ូយប្រចាំដែលមកទិញដល់កសិដ្ឋាន ជាទូទៅ មាន់ស្រែ អាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១៦០០០រៀល ទៅ ១៧០០០រៀល ក្នុងមួយគីឡូក្រាម ដោយអាស្រ័យទៅតាមតម្រូវការជាក់ស្ដែង ផងដែរ។

គួរឱ្យដឹងថា កសិដ្ឋានចិញ្ចឹមមាន់ស្រែ របស់វិចិត្រ បច្ចុប្បន្ន មានទីតាំងស្ថិតនៅស្រុកអង្គរជ័យ ខេត្តកំពត។ កសិដ្ឋានលក្ខណៈគ្រួសារមួយនេះ មានមាន់ប្រមាណជាង១០០០ក្បាល សម្រាប់ធ្វើជាពូជ និងសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារបានជារៀងរាល់ថ្ងៃ៕
អត្ថបទ ៖ សួស សិត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ