ព័ត៌មានអន្ដរជាតិ
ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃពុធ (រំលងអធ្រាត្រចូលថ្ងៃព្រហស្បតិ៍នៅកម្ពុជា) បានប្រកាសផ្អាកការអនុវត្តពន្ធគយបដិការដែលមានអត្រាខ្ពស់ជាង ១០ ភាគរយ ទាំងស្រុងសិនក្នុងរយៈពេល ៩០ ថ្ងៃ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពន្ធនេះចូលជាធរមាន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN។

យ៉ាងណាមិញ ពន្ធលើប្រទេសចិន នឹងត្រូវបានដំឡើងដល់ ១២៥ ភាគរយ ពោលគឺកើនឡើងពី ១០៤ ភាគរយ។
លោក ត្រាំ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «ខ្ញុំបានអនុញ្ញាតឱ្យផ្អាក(ការអនុវត្តពន្ធ)រយៈពេល ៩០ ថ្ងៃ និងបន្ធូរបន្ថយពន្ធគយបដិការឱ្យទាបខ្លាំងមកត្រឹម ១០ ភាគរយ ក្នុងអំឡុងពេលនេះ ដោយនឹងចូលជាធរមានភ្លាមៗ»។ ការសម្រេចចិត្តរបស់លោក ត្រាំ គឺ «ផ្អែកលើការពិតដែលថាជាង ៧៥ ប្រទេស បានទាក់ទងទៅតំណាងរបស់សហរដ្ឋអាមេរិក…ដើម្បីចរចារកដំណោះស្រាយចំពោះបញ្ហាដែលកំពុងពិភាក្សា ទាក់ទងនឹងពាណិជ្ជកម្ម ឧបសគ្គពាណិជ្ជកម្ម ពន្ធគយ ការក្រឡុករូបិយប័ណ្ណ និងពន្ធមិនមែនរូបិយវត្ថុ និងការពិតដែលថាប្រទេសទាំងនោះ មិនបានសងសឹកប្រឆាំងសហរដ្ឋអាមេរិកក្នុងទម្រង់ណាមួយនោះទេ»។
នេះមានន័យថា សម្រាប់គ្រប់ប្រទេសទាំងអស់(លើកលែងតែចិន)ដែលជាប់ពន្ធគយបដិការលើសពី ១០ ភាគរយ នោះសហរដ្ឋអាមេរិកនឹងទម្លាក់មកត្រឹម ១០ ភាគរយ រយៈពេល ៩០ ថ្ងៃ។ ១០ ភាគរយ គឺជាអត្រាពន្ធមូលដ្ឋាន ដែលលោក ត្រាំ ដាក់លើគ្រប់ប្រទេសទាំងអស់ និងចូលជាធរមានកាលពីថ្ងៃសោរ៍ចុងសប្ដាហ៍កន្លងទៅ។ ការពន្យាពេល និងទម្លាក់ពន្ធត្រឹម ១០ ភាគរយ ក៏អនុវត្តចំពោះកាណាដា និងម៉ិកស៊ិកផងដែរ។

លោក ត្រាំ បាននិយាយបន្ថែមថា លោកដំឡើងពន្ធលើការនាំចូលពីប្រទេសចិនដល់ ១២៥ ភាគរយ ដោយចូលជាធរមានភ្លាមៗ ដោយសារតែ «កង្វះការគោរព ដែលចិនបានបង្ហាញទៅដល់ទីផ្សារពិភពលោក»។
បើតាមមន្រ្តីរដ្ឋបាល ត្រាំ សហរដ្ឋអាមេរិកនឹងចរចាជាមួយប្រទេសទាំងអស់ ដែលបានទាក់ទងទៅខ្លួន ក្នុងអំឡុងរយៈពេល ៩០ ថ្ងៃ នៃការផ្អាកពន្ធគយបដិការខ្ពស់។
គួរគូសបញ្ជាក់ថា ការវិវត្តយ៉ាងរហ័សចុងក្រោយនេះ កើតឡើងក្រោយរដ្ឋាភិបាលចិន បានប្រកាសដំឡើងពន្ធលើទំនិញចិនដល់ ៨៤ ភាគរយ ដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធដល់ ១០៤ ភាគរយ របស់លោក ត្រាំ ដែលចូលជាធរមានកាលពីថ្ងៃពុធ។ ចិនប្ដេជ្ញាថា ខ្លួននឹងប្រយុទ្ធប្រឆាំងដល់ទីបញ្ចប់ ទោះបីជានិយាយថា គ្មាននរណាឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មក៏ដោយ។

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា